ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ ការចូលរួមពិព័រណ៍ផលិតផលខ្មែរ បង្ហាញយ៉ាងច្បាស់ នូវកម្លាំងសាមគ្គីជាតិខ្មែរ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ មានប្រសាសន៍ថា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងពិព័រណ៌ខ្មែរ ជាការបង្ហាញយ៉ាងច្បាស់នូវកម្លាំងសាមគ្គីឯកភាពជាតិខ្មែរ ជឿជាក់ គាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ ក្នុងការការពារ កសាង អភិវឌ្ឍជាតិមាតុភូមិកម្ពុជា។
ថ្លែងនៅក្នុងឱកាស ពិធីបើកពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ នាថ្ងៃទី៦ ខែវិច្ឆិកា នេះ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា នេះជាលើកទី២ ដែល សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំពិព័រណ៍ផលិតផលខ្មែរបន្ទាប់ពីទទួលបានការគាំទ្រ និងការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋក្នុងពិព័រណ៍កាលពីឆ្នាំមុន។
ឯកឧត្ដម មានប្រសាសន៍បន្តថា ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» បានឆ្លុះបញ្ចាំងពីគោលបំណងសំខាន់នៃពិព័រណ៍ផលិតផលខ្មែរ ការប្រមូលផ្ដុំពង្រឹងស្មារតី សាមគ្គីភាព ភាពស្នេហាជាតិ រួមគ្នាជាសំឡេងតែមួយ ចូលរួមគាំទ្រការពង្រឹងសមត្ថភាពផលិផលក្នុងស្រុក តាមរយៈការចូលរួមជំរុញ និងគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីបង្កើតមុខរបរ និងបង្កើនឱកាសការងារសម្រាប់ប្រជាពលរដ្ឋខ្មែរ។
ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ពិព័រណ៍នេះ មានស្តង់បង្ហាញផលិតផលខ្មែរចម្រុះប្រភេទ ដើម្បីផ្តល់ឱកាសដល់សាធារណជនចូលរួមទស្សនា ឈ្វេងយល់ពីស្នាដៃ និងសមត្ថភាពផលិតរបស់កូនខ្មែរ ព្រមទាំងចូលរួមគាំទ្រផលិតផលក្នុងស្រុក។ ការរៀបចំនេះមានគោលបំណងពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ជំរុញការប្រើប្រាស់ផលិតផលជាតិ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
គួរបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន» លើកទី២ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) ដើម្បីជំរុញការប្រើប្រាស់ និងគាំទ្រផលិតផលក្នុងស្រុក ព្រមទាំងរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ៕













-
ព័ត៌មាន2 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
កីឡា1 week agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន4 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន6 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន6 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន6 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន6 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា