Connect with us

ព័ត៌មាន

កម្ពុជាគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុង​ការលើក​កម្ពស់​វិធានច្បាប់

ញូវយ៉ក៖ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ថ្លែង​នៅក្នុ​ង​មហាសន្និ​បាត​អង្គការ​សហ​ប្រជា​ជាតិ​នា​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ស្តីពីរបាយការណ៍របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) អគ្គរាជទូត យោង ចាន់​សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំ អ.ស.ប. បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ ICJ ក្នុង​ការ​លើកកម្ពស់វិធានច្បាប់ និងយុត្តិធម៌អន្តរជាតិ។ ដោយសាលដីកាតុលាការ ច​ង​ភ្ជាប់​កាតព្វ​កិច្ច​ច្បាប់ ឯ​កឧត្តម បានបញ្ជាក់ថា កម្ពុជាអំពាវនាវឱ្យមានការគោរពសេចក្តីសម្រេចតុលាការ ឱ្យ​បាន​ពេញ​លេញ ​និងមានប្រសិទ្ធភាព។

អគ្គរាជទូត ក៏បានរំលឹកអំពីសាលដីកាឆ្នាំ១៩៦២ និងការបកស្រាយឆ្នាំ ២០១៣ របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ នៃសំណុំរឿងប្រាសាទព្រះវិហារ ដែលជាការរួមចំណែក​ដ៏​សំខាន់​ដល់​នីតិសាស្ត្រ​តុលាការ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia