PR NEWS
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើរាជរដ្ឋាភិបាលកាត់ដីបួនខេត្តឲ្យគេដូចការចោទប្រកាន់ សូមបោះឆ្នោតទម្លាក់ចោលចុះ!
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងជាឱឡារិកថា បើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសហើយធ្វើឲ្យបាត់បង់ទឹកដីខេត្តចំនួនបួន ដែលបានដាក់ចូលក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ដូចការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋ
នោះសូមបោះឆ្នោតទម្លាក់សម្តេច និងគណបក្សប្រជាជនចោលទៅចុះ។

នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ការជជែកវែកញែកគ្នាចំពោះបញ្ហា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋនោះគឺពិតជាត្រឹមត្រូវ ប៉ុន្តែទោះជាយ៉ាងណា រាជរដ្ឋាភិបាននឹងមិនឲ្យបាត់បង់នូវអធិបតេយ្យ និងដែនដីរបស់ខ្មែរទាំងបួនខេត្តនោះឡើយ ផ្ទុយទៅវិញមានតែធ្វើឲ្យខេត្តទាំងបួននេះកាន់តែរីកចម្រើនទៅមុខកាន់តែខ្លាំងក្លាបន្ថែមទៀតតាម រយៈការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ សាលារៀន រួមទាំងមជ្ឈមណ្ឌលសេដ្ឋកិច្ចជាដើម។
សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថាដើម្បីលុបបំបាត់កង្វល់របស់បងប្អូនប្រ ជាពលរដ្ឋទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀណាម គឺមានតែរាជរដ្ឋាភិបាល ខិតខំអភិវឌ្ឍន៍តំបន់ខេត្តទាំងបួននោះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ហើយក្នុងរយៈពេលទៅខាងមុខបើតំបន់បួនខេត្តដែលគេចោទប្រកាន់ថា រាជរដ្ឋាភិបាលកាត់ ឲ្យវៀតណាមនោះ បងប្អូនមានសិទ្ធិទាមទារ ប្តឹងទៅអង្គការសហប្រជាជាតិ និងពិសេសនោះ គឺមានសិទ្ធិបោះឆ្នោតទម្លាក់ ប្រសិនបើករណីហ្នឹងកើតមែនដូចតាមគេញុះញង់ និងចោទប្រកាន់មកនោះ៕ អត្ថបទ បាន ចក់



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧