ព័ត៌មាន
ម៉ូតូចំនួន១៣គ្រឿង ត្រូវបានផ្តល់ជូនវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ សម្រាប់ប្រើប្រាស់ក្នុងអង្គភាព
ឧត្តរមានជ័យ៖ ម៉ូតូំនួន១៣គ្រឿង និងគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់អគ្គស្នងការនគរបាលជាតិ ត្រូវបានប្រគល់ជូនដល់អង្គភាពទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ តាមរយៈលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សម្រាប់ទុកបម្រើការងារក្នុងអង្គភាព នៅព្រឹកថ្ងៃទី១៥សីហា ឆ្នាំ២០២៤នេះ។
ក្នុងពិធីនោះលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តឧត្តរមានជ័យ ធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីឯកឧត្តមអភិសតិ្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ចំពោះក្តីនឹករលឹកមកដល់បងប្អូនកងកម្លាំងទាំងអស់គ្រប់ៗគ្នា ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន និងបានធ្វើការកោតសសើរវាយតម្លៃខ្ពស់ចំពោះកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ដែលជានិច្ចជាកាលបានខិតខំបំពេញតួនាទីការងារស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ផងដែរ។
លោកឧត្តមសេនីយ៍ទោ ខូវ លី ក៏បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវក្តាប់សភាពការណ៍រួមតាមខ្សែបន្ទាត់ព្រំដែនឲ្យបានល្អប្រសើរ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវទប់ស្កាត់ឲ្យខានតែបានរាល់សកម្មភាពផ្សេងៗចំពោះក្រុមជ្រុលនិយមដែលចង់ធ្វើការញុះញង់ប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ត្រូវធ្វើការទប់ស្កាត់បង្រ្កាបឲ្យបានទាន់ពេលវេលា និងមិនត្រូវឲ្យមានសកម្មភាពទាំងអស់នោះបានកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួននោះទេ ។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ទោស្នងការខេត្ត ក៏បានប្រគល់ម៉ូតូចំនួន ១៣គ្រឿង និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនកោគលេខ៧០២ សម្រាប់បំរើជាប្រយោជន៍ក្នុងការងារបម្រើដល់សង្គមផងដែរ៕







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧