ព័ត៌មាន
កម្មករកម្មការិនីគាំទ្រកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិបាលកម្ពុជា
កម្មករ-កម្មការិនី និងប្រជាពលរដ្ឋ បានលើកឡើងថា ពួកគាត់ត្រូវការការអភិវឌ្ឍ ហើយបានទទូចស្នើសុំឯកឧត្តមរដ្ឋមន្រ្តីបណ្ឌិត អ៊ាង សុផល្លែត ជួយពាំនាំនូវការគាំទ្ររបស់គាត់ លើកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិបាលកម្ពុជា។

ការគាំទ្ររបស់បងប្អូនកម្មករកម្មការិនី ចំនួនជាង១ពាន់នាក់ បានធ្វើឡើង នៅក្នុងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»រៀបចំឡើង នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅខេត្តកំពង់ស្ពឺក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលធ្លាប់ជាមន្រ្តីកត់ត្រា និងធ្វើការជាមួយសម្តេចតេជោ ហ៊ុន សែន រយះពេល២៦ឆ្នាំ បានថ្លែងថា រាល់ជំនួបនិងកិច្ចប្រជុំ រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកការទូត ភ្ញៀវបរទេស និងដៃគូអភិវឌ្ឍន៍ សម្តេចតេជោ មិនដែលលើកឡើងពីការកាត់ទឹកដី សូម្បីតែមួយមីល្លីម៉ែត្រទៅអោយប្រទេសណាមួយនោះទេ។ ផ្ទុយទៅវិញសម្តេចតេជោ មានតែស្វែងរក និងផ្តួចផ្តើមបង្កើតឱកាស ដើម្បីប្រែក្លាយតំបន់ធ្លាប់មានសង្គ្រាម និងទំនាស់ទៅជាតំបន់មានសន្តិភាព មានការអភិវឌ្ឍ ដើម្បីលើកកំពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានប្រកាសជំរុញឱ្យរួមគ្នាគាំទ្រចំពោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលជាកិច្ចសហប្រតិបត្តិការមួយដ៏ល្អ សម្រាប់ការអភិវឌ្ឍតំបន់ជាប់ព្រំដែន និងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្តេជ្ញាការពារដាច់ខាតនូវសុខសន្តិភាព, ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាជន៕







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧