ព័ត៌មាន
សមាជិកក្រុមប្រឹក្សាអ្នកប្រាជ្ញជាន់ខ្ពស់នៃប្រទេសអារ៉ាប៊ីសាអូឌីត កោតសរសើរកម្ពុជា ថាជាប្រទេសគំរូដែលមានគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា
អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសបើកជំហរក្នុងការផ្តល់នូវជំនួយផ្សេងៗដល់បណ្តាប្រទេសនានា ជាប្រយោជន៍បម្រើដល់សាសនាអ៊ិស្លាមនោះ បានកោតសរសើរដល់ប្រទេសកម្ពុជា ថាជាប្រទេសមានគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និង សាសនា ដែលបណ្តាប្រទេសកាន់សាសនាអ៊ិស្លាមនានាត្រូវយកគំរូតាម ។
លោក បណ្ឌិត ពិនទើ បាលីលះ (Bandar Baleelah) ដែលជា ខទីព និងជាអ៊ីមាំ(អ្នកថ្លែងសន្ទរកថា និងដឹកនាំថ្វាយបង្គំ) នៅវិហារអ៊ិស្លាម អាល់ហារ៉មម៉ាក្កះ និងជាសមាជិកក្រុមប្រឹក្សាអ្នក ប្រាជ្ញជាន់ខ្ពស់នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត បានកោតសសើរបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិតបានលើកឡើងថា បច្ចុប្បន្នកម្ពុជាបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយគ្រប់សាសនាទាំងអស់នៅកម្ពុជា អាចរស់នៅជាមួយគ្នាបាន ដោយក្ដីគោរពគ្នាទៅវិញទៅមក គ្មានជម្លោះសាសនា និងរស់នៅជាមួយគ្នា ប្រកបដោយសេចក្ដីសុខសាន្ត និងមានការរីកចម្រើនយ៉ាងឆាប់ រហ័ស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេ
បច្ចុប្បន្នហើយបន្តមកសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ជាពិសេសសហគមន៍អ៊ិស្លាមកម្ពុជា ត្រូវបានអនុញ្ញាតឲ្យមានតំណាងសហគមន៍ខ្មែរអ៊ិស្លាម បានក្លាយជាថ្នាក់ ដឹកនាំក្នុងស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីជួយសម្រប សម្រួល និងដោះស្រាយរាល់បញ្ហាជូនសហគមន៍អ៊ិស្លាមឲ្យបានទាន់ពេលវេលា។ លើសពីនេះទៅទៀតក្នុងឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានបញ្ចូលគ្រូបង្រៀនខ្មែរអ៊ិស្លាម ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡាចំនួន១.៥០០នាក់ ដែលទទួលបានអត្ថប្រយោជន៍ផ្សេងៗដូចមន្ត្រីរាជការទូទៅ ដែលគិតជាថវិកាប្រមាណ ៦.៦ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ និងមានការផ្តល់ជូនអត្ថប្រយោជន៍ផ្សេងៗទៀត។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ដែរថា ក្នុងចំណោមប្រទេសទាំងអស់ ដែលជាប្រទេសអ៊ិស្លាម គឺប្រទេសអារ៉ាប៊ីសាអូឌីត បានផ្តល់ឱកាសឱ្យសិស្សនិស្សិតកម្ពុជា ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាច្រើនជាងគេ ហើយសហគមន៍ឥស្លាមកម្ពុជា សូមគាំទ្រនូវរាល់គោល នយោបាយថ្មីៗរបស់អារ៉ាប៊ីសាអូឌីត ដែលប្រកាន់យកការនិយមកណ្តាល ក្នុងការប្រតិបត្តិសាសនា។
ជាមួយគ្នានេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត បានថ្លែងអំណរអរគុណដល់ព្រះចៅសាល់ម៉ានព្រះមហាក្សត្រនៃអារ៉ាប៊ីសាអូឌីត និងព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ពិនសាល់ ម៉ាន នាយករដ្ឋមន្ត្រី ព្រមទាំងប្រជាជនអារ៉ាប៊ីសាអូឌីត ដែលតែងតែផ្តល់ជំនួយ និងគាំទ្រលើផ្នែកផ្សេងៗ ដល់សហគមន៍អ៊ិស្លាមកម្ពុជា។
ក្នុងឱកាសនោះលោកបណ្ឌិត ពិនទើ បាលីលះ ពិតជាមានក្តីសោមនស្សរីករាយជាខ្លាំង និង បានកោតសរសើរគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា និងអំពីសកម្មភាព ក៏ដូចជាសមទ្ធិផល នៃការចូលរួមរបស់ថ្នាក់ដឹកនាំអ៊ិស្លាម នៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា នៅតាមគ្រប់លំដាប់ថ្នាក់ទាំងអស់។

លោកបណ្ឌិតបន្តថា ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមក កាន់កម្ពុជានាពេលនេះ មានគោលបំណងក្នុងការធ្វើកិច្ចសហប្រតិ បត្តិការតភ្ជាប់ស្ពានមេត្រីភាព ភាតរភាព រវាងនៃប្រជាជនអារ៉ាប៊ីសាអូឌីត និងកម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយសាសនាដើម្បីជាប្រយោជន៍រួម នៃប្រទេស និងប្រជាជនទាំងពីរ។លោកបណ្ឌិតបន្តថា អារ៉ាប៊ីសាអូឌីត តែងតែព្យាយាមផ្សាភ្ជាប់នូវទំនាក់ទំនងដ៏ល្អ ក្នុង នាមជាបងប្អូននិងគ្នា ផ្តល់នូវមនោសញ្ចតនា ស្រលាញ់រាប់អានគ្នា ហើយប្រឆាំងដាច់ខាតនូវអំពើភេវកម្ម និងអំពើស្អប់ខ្ពើមផ្សេងៗ ហើយបានបង្ហាញនូវការប្រកាន់ផ្លូវនិយមកណ្តាលផងដែរ។
លោក ពិនទើ បាលីលះ បញ្ជាក់ទៀតថា ប្រទេសអារ៉ាប៊ីសាអូឌីត មានសេនាធិការរបស់ខ្លួន គឺក្រសួងកិច្ចការឥស្លាម និងស្ថាប័នផ្សេងៗជាច្រើនទៀត ដែលបាននឹងកំពុងធ្វើការយ៉ាងសកម្មនៅគ្រប់ទី កន្លែង ដើម្បីផ្តល់នូវគោលការណ៍សាសនាអ៊ិស្លាមមួយដ៏ល្អផូផង់ និងបានផ្តល់នូវជំនួយផ្សេងៗ ជាច្រើន ដើម្បីដោះស្រាយបញ្ហារបស់សាសនាឥស្លាម។
សូមបញ្ជាក់ជូនថា លោកបណ្ឌិត ពិនទើ បាលីលះ បានអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅកម្ពុជា លោកបណ្ឌិត នឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់សាសនាអ៊ិស្លាមកម្ពុជា ឯកឧត្តម ឆាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ធ្វើទស្សនកិច្ចនៅតាមស្ថាប័នអប់រំអ៊ិស្លាមនៅតាមសហគមន៍ និងថ្លែងសន្ទរកថា(ឌុតពះ) ព្រមទាំងដឹកនាំធ្វើអ៉ីមាំ នាថ្ងៃសុក្រ(ជុំអាត់) ទី១៦ ខែសីហា ខាងមុខនេះ នៅវិហារអ៊ិស្លាមអន្តរជាតិអាល់សាកាល់បឹងកក់រាជធានីភ្នំពេញ៕ អត្ថបទ៖ ភារម្យ



-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន