ព័ត៌មាន
អ្នកនាំពាក្យ៖ ទោះបទឈប់បាញ់នៅជាធរមានតែជនភៀសសឹកកម្ពុជាជាង២ម៉ឺននាក់មិនទាន់អាចវិលទៅផ្ទះវិញបានឡើយ
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា រហូតមកទល់ពេលនេះ ទោះបីជាបទឈប់បាញ់លើកទី២ បានចូលជាធរមាន តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏នៅសល់ជនភៀសសឹកប្រមាណជា២ម៉ឺននាក់ទៀត នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារតែការរារាំង តាមរយៈការដាក់ទូរកុងតឺន័រ ការរាយបន្លាលួស និងការបំផ្លិចបំផ្លាញផ្ទះសម្បែងពីសំណាក់កងកម្លាំងយោធាថៃ។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ប្រឈមមុខនឹងបញ្ហាថៃឈ្លានពាន រារាំង ដាក់ទូរកុងតឺន័រ រាយបន្លាលួស និងការបំផ្លិចបំផ្លាញផ្ទះសម្បែងពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់មិនឱ្យទៅផ្ទះវិញបានេះ, រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយច្បាស់លាស់ និងបន្ទាន់ដើម្បីជួយគាំពារជនភៀសសឹក ដោយគិតគូរទាំងសន្តិសុខ សុវត្ថិភាព សុខុមាលភាព និងការស្តាឡើងវិញនូវជីវភាពរស់នៅរបស់ពួកគេ។
ឯកឧត្តមបានថ្លែងថា ជាក់ស្តែង រាជរដ្ឋាភិបាលបានផ្តល់ជូនជម្រកដែលមានលក្ខណៈសមរម្យដើម្បីស្នាក់នៅបណ្តោះអាសន្ននៅក្នុង «ភូមិរង់ចាំ»ទម្រាំបញ្ហាព្រំដែនត្រូវបានដោះស្រាយរួចរាល់ដែលអនុញ្ញាតឱ្យពួកគេអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញនាពេលអនាគត។
ឯកឧត្តមបានបន្តថា ប្រជាពលរដ្ឋភៀសសឹកក៏ទទួលបានការគិតគូរ ដល់សន្តិសុខ សុវត្ថិភាព ជីវភាព និងសុខភាព តាមរយៈការដោះស្រាយជូនបងប្អូននូវភ្លើងអគ្គិសនី ទឹកស្អាត និងការឧបត្ថម្ភស្បៀងអាហារ ការសិក្សារបស់កុមារ រួមទាំងសេវាសុខាភិបាលផង។
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ការងារការទូតបាននិងកំពុងដើរតួនាទីយ៉ាងសកម្ម ឥតឈប់ឈរ នៅគ្រប់កម្រិតនិងគ្រប់យន្តការដែលមាន ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី ក្រោមអភិក្រម«កិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»៕





-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ