ព័ត៌មាន
កងកម្លាំងទិសទី១បន្ទាយមានជ័យ ប្ដេជ្ញាការពារប្រឆាំងជាដាច់ខាតនូវការប៉ុនប៉ង ប្រមូលផ្ដុំបាតុកម្មហិង្សា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
បន្ទាយមានជ័យ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកបើកវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងនាមកងកម្លាំង ប្ដេជ្ញាការពារ ប្រឆាំងជាដាច់ខាតនូវការប៉ុនប៉ង ប្រមូលផ្ដុំ បាតុកម្មហិង្សាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយសារតែមានការញុះញង់ពីជនអគតិមួយក្តាប់តូចនៅក្រៅប្រទេស ដេីម្បីតែងផលប្រយោជន៍ខ្លួនឯង លាប ពណ៌លេីរាជរដ្ឋាភិបាល បំផុសព័ត៌មានមិនពិតធ្វើឱ្យមានការភាន់ច្រឡំ លេីតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា -ឡាវ-វៀតណាម (DTA)។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ ក៏បានបន្តលេីកឡេីងថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកអទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានាពេលខាងមុខ ដោយក្នុងនោះក៏មានផងដែរ ការកំណត់តួនាទីភារកិច្ចប្រកបដោយភាពច្បាស់លាស់ ក្នុងការកែទម្រង់ និងធ្វើទំនើបកម្មកងទ័ព ដោយផ្តោតលើ ទំនើបកម្មរចនាសម្ព័ន្ធហ្វឹកហ្វឺន និងគ្រឿងបំពាក់សម្រាប់កងយោធពលខេមរភូមិន្ទ ការពារអធិបតេយ្យភាពជាតិ ទប់ស្កាត់រាល់ការ រំលោភបំពាន និងការប៉ុនប៉ងធ្វើបដិវត្តពណ៌តាមគ្រប់រូបភាព ដោយគោរពអនុវត្តតាមផែនការ កំណែទម្រង់របស់មេបញ្ជាការកងទ័ពជើងគោក យោធភូមិភាគទី៥។

បេីតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានឱ្យដឹងថា អនុវត្តតួនាទីភារកិច្ច បទបញ្ជាសារាចរ សេចក្តីណែនាំ ប្រកបដោយការទទួលខុសត្រូវខ្ពស់ អង្គ ភាពតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានខិតខំបន្តនិរន្តរភាពលើការងារហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពយោធិនសំដៅលើ យុទ្ធវិធី ឋានលេខា បច្ចេកទេសអាវុធថ្មើរជើង លំហាត់យុទ្ធដំណើរ ទ័ព និងបង្ក្រាប ការងារអប់រំនយោបាយ សតិអារម្មណ៍ ដោយផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដើម្បីបណ្តុះមនសិការ ស្នេហាជាតិ មាតុភូមិ និងប្រជាពលរដ្ឋជាប់ជាប្រចាំ ក្នុងគោលបំណងពង្រឹង សមត្ថភាពយោធិន ធានាបានធនធានមនុស្សសម្រាប់បន្តវេនក្នុងភារកិច្ចពង្រឹងប្រៀបការពារជាតិ សុខសន្តិភាព ស្ថេរភាពនយោបាយ សម្រាប់អ្នកជំនាន់ក្រោយ។
លោកបានបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះ មានសិក្ខាកាមចំនួន៨០នាក់ យោធាចារ្យ ០៤នាក់ បម្រើការ និងគ្រប់គ្រង ចំនួន០៥នាក់ ដែលរយះពេលចំនួន៩១ថ្ងៃ(ចាប់ពីថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤)៕
អត្ថបទ រឿង ចន្ទ្រា





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧