ព័ត៌មាន
សម្ដេចតេជោ ពេញចិត្តចំពោះវឌ្ឍនភាពរវាងកម្ពុជា-ហ្វីលីពីន និងជំរុញបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគពិសេាសលើវិស័យកសិកម្ម
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងហ្វីលីពីន ខណៈ សម្ដេចជំរុញឱ្យទូតថ្មីហ្វីលីពីនផ្ដោតសំខាន់ទៅលើការធ្វើយ៉ាងណាពង្រឹងនូវការផ្លាស់ប្ដូរនូវការវិនិយោគជាពិសេសគឺទាក់ទងទៅនឹងសន្តិសុខស្បៀង វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ណែនាំបែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យឯកឧត្តម សេណេន ទៀមស៊ីន ម៉ង់ហ្គាលីលេ (SENEN TIEMSIN MANGALILE) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព, នាព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ក៏ដូចជាអបអរសាទរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំងជាឯកគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។សម្ដេចតេជោសង្ឃឹមថា តាមរយៈតួនាទីរបស់ឯកឧត្តមនាពេលនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនកាន់តែរីកចម្រើន ជាពិសេសលើទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទន្ទឹម នឹងទំនាក់ទំនងនយោបាយ រវាងប្រទេសទាំងពីរ។
ឯកឧត្តមឯកអគ្គរដ្ឋទូតហ្វីលីពីនបាន អរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តម និងសហការីបានចូលជួបសំដែងការគួរសមនៅពេលនេះ។ ឯកឧត្តមបានមើលឃើញពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងហ្វីលីពីននៅពេលកន្លងមក។ ឯកឧត្តមបន្តថា ប្រទេសទាំងពីរនិងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៅលើវិស័យ អប់រំ កសិកម្ម អាកាសចរណ៍ជាដើម ដែលតម្រូវឲ្យភាគីទាំងពីរត្រូវបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត។
សម្ដេចតេជោ បានបង្ហាញពីការពេញចិត្តចំពោះវឌ្ឍនភាព នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសម្ដេចក៏ផ្ដល់យោបល់បន្ថែមទៅកាន់ឯកឧត្តមឯកអគ្គរដ្ឋទូតហ្វីលីពីន ដោយផ្ដោតសំខាន់ទៅលើការធ្វើយ៉ាងណាពង្រឹងនូវការផ្លាស់ប្ដូរនូវការវិនិយោគជាពិសេសគឺទាក់ទងទៅនឹងសន្តិសុខស្បៀង និងអាចជាការផ្ដោតសំខាន់ទៅលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ។
សម្ដេចតេជោបានលើកឡើងអំពីសក្តានុពល របស់កម្ពុជាលើវិស័យស្រូវអង្ករ
និងស្វាយចន្ទី ដែលកំពុងមានភាពរីកចម្រើននៅពេលបច្ចុប្បន្ន ដូច្នេះអ្នកវិនិយោគរបស់ហ្វីលីពីនអាចសម្លឹងមើលឱកាសនេះធ្វើការកែច្នៃស្វាយចន្ទី ដើម្បីនាំចេញទៅហ្វីលីពីន ក៏ដូចជានាំចេញទៅក្រៅប្រទេសបន្ថែមទៀត។
ចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា ទទួលទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា៕
-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា