ព័ត៌មាន
ន.ម.ក. អំពាវនាវឱ្យគ្រប់ភាគីចូលរួមបង្ការ និងទប់ស្កាត់សកម្មភាពឆបោកក្នុងវិស័យមូលបត្រ
ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានអំពាវនាវដល់វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហការជាមួយនិយ័តករមូលបត្រកម្ពុជា និងចូលរួមយ៉ាងសកម្មក្នុងការបង្ការ និងទប់ស្កាត់សកម្មភាពឆបោកក្នុងវិស័យមូលបត្រ ដើម្បីកសាងទំនុកចិត្ត និងការពារផលប្រយោជន៍របស់វិនិយោគិន ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលធនកម្ពុជាប្រកបដោយសុវត្ថិភាព និងចីរភាព។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍអាជីវកម្មឧបករណ៍និស្សន្ទ គឺជាកត្តាសំខាន់ក្នុងការធ្វើពិពិធកម្មជម្រើសវិនិយោគ និងជួយដល់ការគ្រប់គ្រងហានិភ័យក្នុងទីផ្សារមូលធនកម្ពុជា។ ក្នុងន័យនេះ ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណ ត្រូវប្រកបអាជីវកម្មដោយសុចរិតភាព តម្លាភាព និងការទទួលខុសត្រូវ ព្រមទាំង គោរពច្បាប់ និងបទប្បញ្ញត្តិជាធរមាន ពង្រឹងអភិបាលកិច្ច និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ហើយ យកចិត្តទុកដាក់ខ្ពស់ចំពោះការការពារផលប្រយោជន៍វិនិយោគិន។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន និងសហគ្រាសទាំងអស់ បន្តសហការជាមួយនិយ័តករមូលបត្រកម្ពុជា ក្នុងការទប់ស្កាត់ការឆបោក តាមរយៈការរាយការណ៍អំពីសកម្មភាពមិនប្រក្រតី ឬក្រុមហ៊ុនដែលប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ឬការអនុញ្ញាតពី ន.ម.ក.។ ជាមួយគ្នានេះ ឯកឧត្តមក៏បានក្រើនរំលឹកដល់វិនិយោគិន និងសាធារណជនទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះសកម្មភាពឆបោក និងការផ្តល់ព័ត៌មានវិនិយោគដែលមិនមានភាពច្បាស់លាស់។
ឯកឧត្តមបានបន្ថែមថា៖ «គ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាបង្ការ និងទប់ស្កាត់សកម្មភាពឆបោក, ការផ្សព្វផ្សាយព័ត៌មានវិនិយោគបំភាន់ ដើម្បីពង្រឹងទំនុកចិត្តរបស់វិនិយោគិន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍទីផ្សារមូលបត្រ និងអាជីវកម្មឧបករណ៍និស្សន្ទឱ្យមានសុវត្ថិភាព សុចរិតភាព និងចីរភាព»។
បើតាម និយ័តករមូលបត្រកម្ពុជា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់សកម្មភាពឆបោកក្នុងវិស័យមូលបត្រឱ្យកាន់តែមានប្រសិទ្ធភាព ក្រុមហ៊ុនពាក់ព័ន្ធត្រូវរៀបចំប្រព័ន្ធតាមដានសកម្មភាពមិនប្រក្រតី និងយន្តការឆ្លើយតបចំពោះការក្លែងបន្លំដែលអាចប៉ះពាល់ដល់អតិថិជន និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានអប់រំដល់សាធារណជន និងពង្រឹងកិច្ចសហការជាមួយនិយ័តករ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីផ្តល់ព័ត៌មាន និងចូលរួមដោះស្រាយករណីសង្ស័យនានាឱ្យបានទាន់ពេលវេលា៕អត្ថបទ៖ ធូ វិរៈ



-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា