ព័ត៌មាន
ក្រុមហ៊ុនStart Up ជាតិ អន្តរជាតិ ពេញចិត្តខ្លាំងពិព័រណ៍FrancoTech ថ្មីដំបូងមាន ភ្ញៀវជាតិ អន្តរជាតិទស្សនាច្រើន
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ ពិព័រណ៍FrancoTech នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០បានចាប់ផ្តើមដំណើរការ ហើយមានភ្ញៀវជាតិ អន្តរជាតិចូលទស្សនាច្រើនកុះករ។ សម្រាប់ម្ចាស់អាជីវកម្មទើបបង្កើតថ្មី បានបង្ហាញការពេញចិត្តខ្លាំងដោយមានភ្ញៀវជាតិ អន្តរជាតិ ចូលសាកសួរព័ត៌មាន សហការជំរុញបង្កើតផលិតផលបច្ចេកវិទ្យាថ្មីៗ ដែលអាចឲ្យប្រជាជនលើពិភពលោកប្រើប្រាស់បាន។
ក្រុមយុវជនជាតិ និងអន្តរជាតិ ដែលទើបបង្កើតអាជីវកម្មថ្មី បានថ្លែងប្រាប់BTV ថា នៅថ្ងៃដំបូង ក្នុងព្រឹត្តិការណ៍អមហ្វ្រង់កូហ្វូនី តាមស្តង់របស់គេនីមួយៗ គឺបានទទួលភ្ញៀវជាតិ អន្តរជាតិចូលសាកព័ត៌មានច្រើនអំពីផលិតផលបច្ចេកវិទ្យាថ្មីៗ យល់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ ហើយក៏មានម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីខ្លះទៀត ស្វែងរកដៃគូ ជំរុញការសហការបង្កើតនូវផលិតផលបច្ចេកវិទ្យាអ្វីដែលថ្មី ដើម្បីឲ្យប្រជាជនកម្ពុជា និងប្រជាជននៅជុំវិញពិភពលោកអាចប្រើប្រាស់សម្រាប់ជីវិតប្រចាំថ្ងៃបាន។
ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ជារួមនៅក្នុងព្រឹត្តិការណ៍អម FrancoTech រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ រៀបចំព្រឹត្តិការណ៍សំខាន់ៗចំនួន៥ រួមមាន៖ ទី១ វេទិការពិភាក្សាតុមូល ថ្នាក់រដ្ឋមន្ត្រី អ្នកជំនាញ និងថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ទី២ រៀបចំតាំងពិព័រណ៍បច្ចេកវិទ្យា នវានុវត្តន៍ ទី៣ រៀបចំព្រឹត្តិការណ៍ប្រកួតប្រជែងនវានុវត្តន៍ឌីជីថល ទី៤ រៀបចំវេទិកាវិនិយោគ ការបង្ហាញសក្តានុពលវិនិយោគទៅតាមប្រទេសនានា និង ទី៥ វេទិការផ្គូផ្គងធុរកិច្ច រវាកម្ពុជា និងប្រទេសនិយាយភាសាបារាំង។
ឯកឧត្តម បន្តថា នៅក្នុងព្រឹត្តិការណ៍អម FrancoTech គឺមានសារៈខ្លាំងសម្រាប់អ្នកដែលចង់យល់ដឹង ចង់ទទួលយកបទពិសោធន៍ថ្មីៗ ពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីរបស់សហគមន៍ហ្វ្រង់កូហ្វូនី ហើយក៏មានសារៈសំខាន់ខ្លាំងផងដែរ សម្រាប់អ្នកចង់បើកអាជីវកម្ម អ្នកចង់ពង្រីកអាជីវកម្ម និងអាជីវកម្មដែលទើបបើកថ្មី គឺអាចស្វែងរកដៃគូសហការ ក៏ដូចជាការគិតគូរបង្កើតបច្ចេកវិទ្យា ដំណោះស្រាយណាដែលថ្មី ធ្វើឲ្យកម្ពុជា បណ្តាប្រទេសក្នុងតំបន់ និងពិភពលោកអាចប្រើប្រាស់បច្ចេកវិទ្យារបស់កម្ពុជាបានជាដើម។
សូមបញ្ជាក់ព្រឹត្តិការណ៍អម FrancoTech លើកទី២ មានក្រុមហ៊ុនបច្ចេកវិទ្យាតាមប្រទេសនិយាយភាសាបារាំង ប្រមាណជាង៦០បានចុះឈ្មោះចូលរួម ដោយមានពន្លាជាតិមកពីតាមបណ្តាប្រទេសចំនួន១៥ រៀបចំស្តង់តាំងពិព័រណ៍ ប្រមាណ១៦០ស្តង់ និង រៀបចំបញ្ជរ ចំនួនជាង៥០ សរុបប្រមាណជាង២៣០ស្តង់និងបញ្ជរ ហើយនៅតាមស្តង់ពន្លាជាតិរបស់ប្រទេសនីមួយៗ គឺមានស្តង់ពិព័រណ៍តូចមួយចំនួនទៀត ។
អត្ថបទ ស៊ុមសុខជា










-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ