ព័ត៌មាន
ទេសចជនជាតិបារាំងកោតសសើរកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំហ្វ្រង់កូហ្វូនីបានល្អ
ក្នុងនាមប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះលើកទី២០ ភ្ញៀវទេសចរអន្តរជាតិប្រទេសបារាំបានសសើរប្រទេសកម្ពុជារៀបចំបានល្អ និងផ្សព្វផ្សាយ វប្បធម៌ ប្រពៃណី និងទេសចរណ៍កម្ពុជាជាដើមនោះ ទៅកាន់ប្រទេសបារាំងពេលត្រឡប់ទៅកាន់ប្រទេសវិញ។
ក្នុងពេលចូលទស្សនាភូមិហ្រ្វង់កូហ្វូនី ស្ថិតនៅសួនច្បារវត្តបទុមវតី នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ Mr. BARROT YANNIK Pre’sident Me’morial LYON JAPON- JAPON FRANCE បានប្រាប់BTVថា ខ្ញុំយល់ឃើញថា ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅក្នុងប្រទេសកម្ពុជា គឺអស្ចារ្យមែនទែន ដែលប្រទេសកម្ពុជាជាភ្លើងហ្វាបើកពន្លឺទៅកាន់ពិភពលោកឱ្យដឹងកាន់តែច្បាស់ពីប្រទេសកម្ពុជា។ហើយខ្ញុំមកប្រទេសកម្ពុជាតាំងពី៨ឆ្នាំមកហើយ ខ្ញុំឃើញប្រទេសកម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ចរីកចំរើន។
Mr. BARROT YANNIK Pre’sident Me’morial LYON JAPON- JAPON FRANCE បន្តថា ក្រោយបញ្ចប់កិច្ចប្រជុំហ្វ្រង់កូហ្វូនី ខ្ញុំនឹងត្រឡប់ទៅកាន់ប្រទេសបារាំងវិញ នឹងពាំនាំអ្វីដែលជាអត្តសញ្ញាណខ្មែរទៅប្រាប់ប្រជាជនបារាំង។
គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍អម ភូមិហ្រ្វង់កូហ្វូនី ធ្វើនៅសួនវត្តបទុម ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ដែលមានការរៀបចំ៥តំបន់រួមមាន៖
១. តំបន់ពន្លាជាតិ
២. តំបន់សម្តែងសិល្បៈ វប្បធម៌ និងប្រគុំតន្ត្រី
៣. តំបន់ស្តង់ពិព័រណ៍
៤. តំបន់សន្និសីទ និងសិក្ខាសាលា
៥. តំបន់ភូមិម្ហូបអាហារ។តាមការរំពឹងទុកព្រឹត្តិការណ៍ភូមិហ្រ្វង់កូហ្វូនី នឹងអាទាក់ទាញអ្នកចូលទស្សនាប្រមាណប្រមាណជាង១០ម៉ឺននាក់៕ អត្ថបទ៖ ទូច សោភ័ណ










-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ