ព័ត៌មាន
«ពិព័រណ៍សិល្បៈភ្នំពេញ សហសម័យ» ចូលរួមអបអរសាទរកិច្ចប្រជុំកំពូល Francophonie លើកទី២០ នៅកម្ពុជា
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមូលនិធិ Anicca ព្រមទាំងដៃគូសហការ បានរៀបចំបើក «ពិព័រណ៍សិល្បៈ ភ្នំពេញ សហសម័យ» និងការដាក់បង្ហាញស្នាដៃសិល្បៈសហសម័យសរុបចំនួន ៦៤ ស្នាដៃ (គំនូរ ចម្លាក់ និងរូបថត) របស់សិល្បករជាតិ និងអន្តរជាតិចំនួន ២០រូប។
ថ្លែងប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ កញ្ញា ជុំ សំណាង អ្នកគ្រប់គ្រងទូទៅនៃព្រឹត្តិការណ៍សិល្បៈ និងវប្បធម៌ បានឱ្យដឹងថា ការដាក់តាំងបង្ហាញស្នាដៃសិល្បៈសហសម័យនាពេលនេះ គឺដើម្បីផ្សព្វផ្សាយពីស្នាដៃរបស់សិល្បករខ្មែរ និងសិល្បករបរទេសដែលជាជនជាតិបារាំង ទៅដល់មហាជនទូទាំងប្រទេសឱ្យបានស្គាល់ និងស្វែងយល់កាន់តែច្បាស់ពីស្នាដៃសិល្បៈរបស់ពួកគាត់។
ជាមួយគ្នានេះដែរ លោក កែវ គ្រឹស្នា និង កញ្ញា សុខ បញ្ញាវតី ដែលជាក្រុមការងារសម្របសម្រួលសិល្បករ បានលើកឡើងរួមគ្នាថា ពួកគាត់ពិតជាសប្បាយរីករាយ និងពេញចិត្តជាខ្លាំងដែលបានចូលរួមធ្វើជាអ្នកស្ម័គ្រចិត្តក្នុងកម្មវិធីពិព័រណ៍នេះ។ ក្នុងនាមជាអតីតនិស្សិតនៃមហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ពួកគាត់យល់ឃើញថា ការចូលរួមការងារស្ម័គ្រចិត្តនៅក្នុងព្រឹត្តិការណ៍សិល្បៈ«ពិព័រណ៍សិល្បៈភ្នំពេញ សហសម័យ» ដើម្បីចូលរួមអបអរសាទរកិច្ចប្រជុំកំពូល Francophonie លើកទី២០ នៅកម្ពុជា ក្នុងសាលារបស់ខ្លួនផ្ទាល់ គឺពិតជាមានសារៈសំខាន់ណាស់។
សូមបញ្ជាក់ឡើងវិញថា៖ ពិព័រណ៍នេះបានបើកសម្ពោធជាផ្លូវការ ក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ហើយមានការដាក់បង្ហាញស្នាដៃសិល្បៈសហសម័យសរុបចំនួន ៦៤ ស្នាដៃ (គំនូរ ចម្លាក់ និងរូបថត) របស់សិល្បករជាតិ និងអន្តរជាតិចំនួន ២០ រូប។ កម្មវិធីពិសេសបន្ថែមក្នុងអំឡុងពេលពិព័រណ៍ (ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦)៖ ម៉ោង ៩:៣០ព្រឹក – ១២:៣០ ថ្ងៃត្រង់៖ សិក្ខាសាលាសិល្បៈផ្តិតពុម្ពជ័រលីណូ (Linocut Printing), ម៉ោង ៣:០០ រសៀល – ៤:០០ រសៀល៖ កិច្ចពិភាក្សាសិល្បករជាក្រុមអំពីសិល្បៈសហសម័យ។ សូមគោរពអញ្ជើញសាធារណជន និងសិស្ស-និស្សិតទាំងអស់ ចូលរួមទស្សនា និងជួបជជែកផ្ទាល់ជាមួយម្ចាស់ស្នាដៃដើម្បីស្វែងយល់បន្ថែមអំពីសិល្បៈសហសម័យនៅកម្ពុជា៕អត្ថបទ រដ្ឋា












-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា