ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យការផ្តល់សេវាសុខាភិបាល ជូនពលរដ្ឋនៅមណ្ឌលសុខភាពត្រពាំងគង និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើដំណើរចុះពិនិត្យការបម្រើសេវាសុខាភិបាល និងពិនិត្យវឌ្ឍនភាពការងារ ព្រមទាំងសួរសុខទុក្ខបុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាពត្រពាំងគង និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ក្នុងខេត្តកំពង់ស្ពឺ, នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ។
ក្នុងដំណើរទស្សនកិច្ចដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី មានការអញ្ជើញអមដំណើរដោយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលពាក់ព័ន្ធទៅលើសេវាថែទាំព្យាបាល ពង្រឹងគុណភាពសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យខេត្ត ទំនាក់ទំនងសាធារណៈ និងអន្តរជាតិ និងជំនាញគ្រប់ឯកទេសនានាដូចជា ផ្នែកសង្គ្រោះបន្ទាន់ វះកាត់ សម្ពពរោគស្ត្រី ទារក កុមារ ជំងឺទូទៅ ព្រមទាំងឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ ស្រុកប្រតិបត្តិ រួមទាំងអាជ្ញាធរមូលដ្ឋាន។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំ និងជម្រុញដល់មន្រ្តីសុខាភិបាលនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្ត សូមបង្កើនសមត្ថភាពថែទាំព្យាបាល និងត្រូវបន្តយកចិត្តទុកដាក់លើ ការរៀបចំទុកដាក់ឱសថ កត់ត្រា និងរក្សាទុកឯកសារអ្នកជំងឺឱ្យបានត្រឹមត្រូវ រៀបចំទូរក្សាវ៉ាក់សាំង និងថែរក្សាសម្ភារៈប្រើប្រាស់ព្រមទាំងរក្សាអនាម័យបរិស្ថានឱ្យបានស្អាត ដោយធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ ដែលប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌ និងស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ចំណែកលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ នៅផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានបង្ហាញក្តីសប្បាយរីករាយ ចំពោះវត្តមានរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងគណៈប្រតិភូ បានចុះពិនិត្យវឌ្ឍនភាព និងផ្តល់អនុសាសន៍ណែនាំក្នុងការផ្តល់សេវាសុខាភិបាល ឲ្យកាន់តែប្រសើរ។
ទន្ទឹមគ្នានោះដែរអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ បានផ្តល់សេវារហ័ស ប្រសិទ្ធភាព និងប្រកបដោយក្រមសីលធម៌។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានសំដែងអរគុណ និងវាយតម្លៃខ្ពស់ ចំពោះមន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក រួមទាំងអាជ្ញាធរ ដែលនៅតែបន្តខិតខំប្រឹងប្រែង រិះរកគ្រប់មធ្យោបាយ និងធនធាន ក្នុងការផ្តល់ជូនសេវាថែទាំសុខភាព ដល់ប្រជាពលរដ្ឋក្នុងស្មារតីទទួលខុសត្រូវ និងប្រកាន់ខ្ជាប់ដោយក្រមសីលធម៌វិជ្ជាជីវៈ និងលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលទាំងអស់ បន្តការសិក្សារៀនសូត្របន្ថែម ដោយផ្តោតលើមុខជំនាញដែលនៅពុំទាន់មាន ឫនៅមិនទាន់មុតស្រួច ដើម្បីបម្រើសេវាថែទាំព្យាបាលឱ្យកាន់តែមានគុណភាព សុវត្ថិភាព សក្តិសិទ្ធភាព និងសមធម៌ ជាពិសេសប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ជូនប្រជាពលរដ្ឋ៕
អត្ថបទ រដ្ឋា


















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧