ព័ត៌មាន
គណៈប្រតិភូ និងអ្នកសារព័ត៌មានអន្តរជាតិសរសើរចំពោះបដិសណ្ឋារកិច្ចរបស់កម្ពុជានៅកិច្ចប្រជុំរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី
គណៈប្រតិភូ និងអ្នកសារព័ត៌មានអន្តរជាតិ ដែលអញ្ជើញមកចូលរួមក្នុងសន្និសីទរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ នៅរាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការរៀបចំដ៏ល្អប្រសើរ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានចាត់ទុកព្រឹត្តិការណ៍នេះថា ជាសញ្ញាណដ៏រឹងមាំក្នុងការលើកកម្ពស់សន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសនិយាយភាសាបារាំង។
លោក Kevin Kalim Awad គណៈប្រតិភូមកពីប្រទេសលីបង់ បានសម្តែងក្តីរីករាយយ៉ាងខ្លាំងដែលបានមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមសម័យប្រជុំលើកទី៤៨ នៃសន្និសីទរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ លោកបានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានសារៈសំខាន់ក្នុងការបន្តកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី ដើម្បីបង្កើនការយល់ដឹង និងភាពស្និទ្ធស្នាលរវាងប្រទេសជាសមាជិក។ លោកបន្តថា នេះជាលើកទីមួយដែលលោកបានមកដល់ប្រទេសកម្ពុជា និងបានស្គាល់សហគមន៍អ្នកនិយាយភាសាបារាំងនៅទីនេះ។ លោកក៏បានថ្លែងអំណរគុណដល់មន្ត្រីសម្របសម្រួលកម្ពុជា ដែលបានជួយសម្រួលដល់ការស្នាក់នៅ និងការចូលរួមក្នុងកិច្ចប្រជុំប្រកបដោយភាពរលូន។
ចំណែក លោកស្រី Ado Germaine Boni ដែលអ្នកសារព័ត៌មានមកពីប្រទេសកូតឌីវ័រ (Côte d’Ivoire) បានឱ្យដឹងថា សន្និសីទរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ គឺជាការរៀបចំដ៏ល្អ និងជាប្រទេសមួយដែលបើកចំហ ហើយប្តេជ្ញាចិត្តយ៉ាងពិតប្រាកដក្នុងការលើកកម្ពស់ហ្វ្រង់កូហ្វូនី។ លោកស្រីកោតសរសើរថា ពិតជាទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងពោរពេញដោយស្នាមញញឹម។
លោកស្រី និយាយថា ចំពោះកម្មវិធីនៅកម្ពុជានេះ គឺលោកស្រីពិតជាមានមោទនភាព និងសប្បាយរីករាយ ហើយជាជាកម្មវិធីដ៏ល្អមួយ ដែលជួយផ្សព្វផ្សាយពីហ្វ្រង់កូហ្វូនី ដោយមានប្រទេសជាច្រើនដែលបានមកចូលរួម។ លោកស្រី បានផ្ញើរសារទៅប្រជាជននៅកូតឌីវ័រថា៖ «ប្រទេសកម្ពុជាគឺជាប្រទេសដ៏ស្រស់ស្អាតមួយ ជាប្រទេសដែលរាក់ទាក់ ពោរពេញដោយបដិសណ្ឋារកិច្ច និងជាប្រទេសដែលមានសន្តិភាព ហើយសព្វថ្ងៃនេះ ប្រទេសនេះបានប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីសន្តិភាព។ ដូច្នេះ នេះគឺជាសារដែលលោកស្រីពាំនាំទៅកាន់ប្រទេសរបស់លោកស្រី»។
សូមបញ្ជាក់ថា តាមរយៈការកោតសរសើរ និងការចាប់អារម្មណ៍ជាវិជ្ជមានពីសំណាក់គណៈប្រតិភូ និងអ្នកសារព័ត៌មានអន្តរជាតិ បានបង្ហាញពីការទទួលស្គាល់ចំពោះការរៀបចំ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះសន្និសីទរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨។ ជារួមប្រទេសកម្ពុជាបានផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅដល់អ្នកសារព័ត៌មានអន្តរជាតិ, ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចាប់តាំងពីចុះចតនៅព្រលានយន្តហោះដល់កិច្ចបន្ទប់ប្រជុំ៕
អត្ថបទ៖ ធូ វិរៈ






-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ