ព័ត៌មាន
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ ព្រមទាំងផ្តល់អនុសាសន៍ ដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ, នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ស្ពឺ។
ក្នុងពិធីសំណេះសំណាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់លើ ភាពរួសរាយ រាក់ទាក់ ជំហររួបរួមគ្នា សាមគ្គីធម៌ នៃបុគ្គលិកសុខាភិបាល ថ្នាក់ដឹកនាំក្នុងនាទីទទួលខុសត្រូវ។ លើសពីនេះ ឯកឧត្តមសាស្ត្រាចារ្យ បានកត់សំគាល់ និងវាយតម្លៃវិជ្ជមានបំផុតលើ ឆន្ទៈរៀនសូត្រដោយភាពរីករាយ ពីមន្ត្រីសុខាភិបាលកំពង់ស្ពឺ ចំពោះវគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនាវានុវត្តន៍» ដែលឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ដឹកនាំបណ្តុះបណ្តាលដោយផ្ទាល់ ចាប់តាំងពីការទទួលភារកិច្ចជាអ្នកដឹកនាំស្ថាប័នវិស័យសុខាភិបាល នាខែសីហា ឆ្នាំ២០២៣ រហូតពេលបច្ចុប្បន្ន។
ឯកឧត្តមសាស្ត្រាចារ្យ លើកទឹកចិត្តអោយបុគ្គលិកសុខាភិបាល ថ្នាក់ដឹកនាំគ្រប់កម្រិត នៃសុខាភិបាលនៃរដ្ឋបាលខេត្ត បន្តស្វែងរកគ្រប់ពត៌មានត្រលប់ (feedback) ពីសហភាតរខ្លួន ពីថ្នាក់ដឹកនាំខ្លួន និងជាពិសេសគ្រប់ពត៌មានត្រលប់ ដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន តើលោកមកទទួលសេវា លោកមានការចាប់អារម្មណ៍ពេញចិត្តប៉ុណ្ណា? តើយើងសុខាភិបាលនៅសល់អ្វី កង្វះខាតចំណុចអ្វីដែលនាំអោយមិនពេញចិត្ត?
ឯកឧត្តមសាស្ត្រាចារ្យ សង្កត់ធ្ងន់លើ តម្លៃនៃគុណធម៌ ដែលជាសេចក្ដីល្អ សេចក្ដីបរិសុទ្ធ សេចក្ដីអាណិត សណ្តោសប្រណី តាមរយៈអាកប្បកិរិយាល្អ ដែលជាផ្នែកមិនអាចខ្វះបាននៃក្រមសីលធម៌វិជ្ជាជីវៈនៃគ្រប់គ្រូពេទ្យ គ្រប់មន្ត្រីសុខាភិបាលទាំងអស់។ បន្ថែមពីនោះ គឺត្រូវខិតខំស្គាល់ទាំងភាពខ្លាំង និងភាពខ្សោយ ពិសេសចំណុចកង្វះខាត នៃបុគ្គលិកខ្លួន ដើម្បីកាន់តែជួយគាំទ្រគាត់តាមរយៈការបណ្តុះបណ្តាល ការនាំធ្វើជាគម្រូ និងពិនិត្យលទ្ធផលទាំងអស់គ្នា។ កិច្ចការនេះធ្វើបាន ផ្តើមពីសមត្ថភាពស្គាល់ខ្លួនឯងអោយបានច្បាស់ជាមុន (Self-awareness)។ មូលធនមនុស្សជាកត្តាជោគជ័យមិនអាចខ្វះបាន ដែលត្រូវតែផ្តោតការយកចិត្តទុកដាក់ ថែទាំរក្សា និងអភិវឌ្ឍន៍ខ្លួនជាប់ជាប្រចាំ។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនមតិផ្តាំផ្ញើរដល់គ្រប់អ្នកដឹកនាំសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ ក៏ដូចជាអ្នកដឹកនាំសុខាភិបាលនៃគ្រប់បណ្តារាជធានី-ខេត្តក្រុង ឱ្យប្រកាន់យក ៤ទិដ្ឋភាពដឹកនាំ រួមទាំងមូល ៖
១- ដឹកនាំចេញពីការស្រលាញ់ដោយបេះដូង
២- ដឹកនាំដោយឈរលើបញ្ញា គតិបណ្ឌិត
៣- ដឹកនាំដោយការធ្វើផ្ទាល់ បង្ហាញផ្ទាល់ជាគំរូ
៤-ដឹកនាំកិច្ចការដែលល្អ រហូតធ្វើបានជាទម្លាប់ ជាប្រពៃណីល្អយូរអង្វែង។
ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងបច្ចេកទេស ជាប្រតិភូក្រសួងសុខាភិបាល អមដោយសមាសភាពចូលរួមពីអាជ្ញាធរមូលដ្ឋាន ឯកឧត្តម ជាម ចន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ អនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធាន អនុប្រធានមន្ទីរពេទ្យ និងប្រធានមណ្ឌលសុខភាព៕
អត្ថបទ រដ្ឋា





















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN