ព័ត៌មាន
សម្តេចធិបតី សម្តែងការហួសចិត្តចំពោះជនឧទ្ទាមក្រៅច្បាប់ម្នាក់ កំពុងនៅជប៉ុនបន់ឲ្យសេដ្ឋកិច្ចកម្ពុជា ធ្លាក់ក្បាលចុះ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការហួសចិត្តចំពោះជនឧទ្ទាមក្រៅច្បាប់ម្នាក់ ដែលមានឈ្មោះថា ហៃ វណ្ណា ដែលជាជនអុជអាល និងបះបោរឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសធ្វើបាតុកម្ម ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយជននេះមានចេតនាធំបំផុតគឺចង់ឃើញសេដ្ឋកិច្ចធ្លាក់ក្បាលចុះ ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ខណៈខ្លួននិងក្រុមគ្រួសារកំពុងរស់ស្រណុកសុខស្រួលនៅប្រទេសជប៉ុននោះ។
តាមរយៈហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះសម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ខ្ញុំហួសចិត្តពេលបានស្ដាប់សាររបស់បុគ្គលឈ្មោះ ហៃ វណ្ណា (មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន) ព្រោះថាបុគ្គលនេះ មិនខ្លាចយកឆ្នាំងបាយរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់នៅក្នុងប្រទេសវាយបំបែកចោល ដើម្បីសម្រេចបាននូវមហិច្ឆតានយោបាយរបស់គេក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល»។
សម្តេចធិបតី បានបញ្ជាក់បន្ថែមទៀតថា«ខ្ញុំកោតតែបុគ្គលនេះនិយាយទៅរួច ថាបើសេដ្ឋកិច្ចស្រុកខ្មែរដាំក្បាលចុះ នឹងមិនប៉ះពាល់ប្រជាពលរដ្ឋខ្មែរទេ។ មិនតែប៉ុណ្ណោះបុគ្គលនេះខំប្រឹងអំពាវនាវអោយក្រុមគេនៅក្នុងប្រទេស រិះរកវិធីសាស្ត្រធ្វើយ៉ាងណាដុតអោយសេដ្ឋកិច្ចខ្មែរដាំក្បាលចុះ ដុតកាន់តែយូរកាន់តែល្អ»។
ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ហៃ វណ្ណា និយាយនេះប្រហែលជាសំដៅទៅលើគ្រួសាររបស់ខ្លួននោះឯង ព្រោះថាទាំងគាត់ទាំងក្រុមគ្រួសារបុគ្គលនេះ បានកំពុងរស់នៅប្រទេសជប៉ុន ហេតុដូច្នេះបើសេដ្ឋកិច្ចខ្មែរដាំក្បាលចុះមែននោះ ប្រាកដជាមិនប៉ះពាល់បុគ្គលនេះនឹងក្រុមគ្រួសារទេ។
ប៉ុន្តែសួរថាប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាជនខ្មែររាប់លាននាក់ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាឬទេ? សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ស្ដាប់សារនេះហើយពិចារណាចុះ ជាពិសេសអ្នកដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាយើង៕អត្ថបទបាន ចក់

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN