ព័ត៌មាន
ភ្ញៀវបរទេសស្នាក់នៅភ្នំពេញមិនគាំទ្រក្រុមប្រឆាំងជ្រុលនិយមបង្កអស្ថិរភាពសង្គម
គ្រប់ភ្ញៀវបរទេសស្នាក់នៅកម្ពុជាដើម្បីប្រកបអាជីវកម្ម ធ្វើការងារ និងទេសចរណ៍ ក្នុងអំឡុងពេលនេះ បានថ្លែងថា បច្ចុប្បន្នកម្ពុជា មានសុខសន្តិភាព សណ្តាប់ធ្នាប់ល្អប្រសើរ បង្កលក្ខណៈឲ្យជនបរទេសនានាចាប់អារម្មណ៍ចង់មកវិនិយោគ និងធ្វើដំណើរទេសចរណ៍កម្សាន្តមកកម្ពុជា ហើយបើកម្ពុជាមិនមានសន្តិសុខ សណ្តាប់ធ្នាប់ មិនមានស្ថិរភាពនយោបាយសង្គមល្អ គឺគេមិនត្រូវការមកកម្ពុជានោះទេ។
បើតាមភ្ញៀវបរទេស នៅរាជធានីភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៦ ខែសីហានេះថា ថ្មីៗនេះ មានភ្ញៀវបរទេសខ្លះៗ បានដឹងអំពីសកម្មភាពខ្លះៗ ដែលក្រុមប្រឆាំងជ្រុលនិយមមួយចំនួនបានគំរាមធ្វើបាតុកម្ម បង្កភាពអត់សណ្តាប់ធ្នាប់ ដែលគ្រប់សកម្មភាពញុះញង់នេះគឺបង្ករំខានដល់សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ប៉ះពាលការប្រកបអាជីវកម្ម និងទេសចរណ៍ដែលគេមិនត្រូវការ ខណៈស្ថានភាពកម្ពុជា បច្ចុប្បន្ន មានរាជរដ្ឋាភិបាលដឹកនាំល្អ មានសន្តិសុខ សណ្តាប់ធ្នាប់ មានការអភិវឌ្ឍ អគារខ្ពស់ៗច្រើន ឯទឹកមុខពលរដ្ឋខ្មែរមានភាពញញឹមរាក់ទាក់ ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវបរទេសស្នាក់នៅកម្ពុជា ដើម្បីប្រកបអាជីវកម្ម ធ្វើការងារ និងដើរកម្សាន្តទេសចរណ៍នានា។
សូមបញ្ជាក់ថា សម្រាប់ភ្ញៀវទេសចរបរទេសមួយចំនួន មុនមកដល់ទឹកដីកម្ពុជា គឺគេបានធ្វើដំណើរឆ្លងកាត់មកពីប្រទេសឡាវ និង ប្រទេសវៀតណាម សង្កេតឃើញតាម នៅតំបន់ព្រំដែនកម្ពុជា ឡាវ វៀតណាម គឺមានការអភិវឌ្ឍល្អប្រសើរ មានផ្លូវស្អាតស្រួលធ្វើដំណើរ ការឆ្លងដែនមានការត្រួតពិនិត្យច្រើន ទេសភាពស្រស់ស្អាតទាក់ទាញទស្សនាម្តងហើយចង់មកទស្សនាម្តងទៀត៕ អត្ថបទ ស៊ុម សុខជា

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN