ព័ត៌មាន
ឯកឧត្តម ហង់ជួន ណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី អញ្ជើចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី ១៦ (16th ASEAN–United Nations Summit)
រដ្ឋធានីម៉ានីល៖ នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី ១៦ ជាមួយថ្នាក់ដឹកនាំអាស៊ាន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិហ្វីលីពីន (PICC) ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ដែលសាធារណរដ្ឋហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំបានពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ និងទិសដៅនាពេលអនាគត។ សាធារណរដ្ឋហ្វីលីពីន ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-អង្គការសហប្រជាជាតិ បានថ្លែងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន បន្ទាប់មកប្រទេសសមាជិកអាស៊ាន បានថ្លែងសេចក្តីថ្លែងការណ៍ជាតិរៀងៗខ្លួន។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តម អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ចំពោះការដឹកនាំរបស់ឯកឧត្តម និងបានលើកឡើងពីអាទិភាពចំនួនបីសម្រាប់ភាពជាដៃគូគ្រប់ជ្រុងជ្រោយអាស៊ាន-អង្គការសហប្រជាជាតិ រួមមាន៖ ការពង្រឹងសន្តិភាពតាមរយៈការទូតបង្ការ និងការគោរពច្បាប់អន្តរជាតិ ដោយផ្អែកលើបទពិសោធរបស់កម្ពុជា ដែលធ្លាប់ទទួលបានប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយបច្ចុប្បន្នបានចូលរួមចំណែករក្សាសន្តិភាពពិភពលោកវិញ ការបំប្លែងការប្តេជ្ញាចិត្តលើការអភិវឌ្ឍប្រកបដោយចីរភាព ឱ្យទៅជាផលប្រយោជន៍ជាក់ស្តែង តាមរយៈហិរញ្ញប្បទាន បច្ចេកវិទ្យា និងធនធានមនុស្ស និងការកសាងភាពធន់រួមប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងការគំរាមកំហែងសុខភាព។
កិច្ចប្រជុំនេះ បានរួមចំណែកពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-អង្គការសហប្រជាជាតិ គាំទ្រពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយចីរភាព៕









-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា