ព័ត៌មាន
កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ធ្វើឱ្យខេត្តរតនគិរីមានសក្កានុពល លើវិស័ធំៗ និងការវិនិយោគ២៧ ក្រុមហ៊ុនធំៗ
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានរំលឹកថាមុនឆ្នាំ២០១២ បងប្អូនដែលធ្លាប់ធ្វើដំណើរមកខេត្តរតនគិរីបានដឹងរួចហើយបានជួបការលំបាកយ៉ាងខ្លាំងគ្មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បើធ្វើដំណើរតាមផ្លូវគោកប្រើរយៈពេល៣ទៅ៤ថ្ងៃ បើតាមផ្លូវអាកាសមុននឹងចុះចតត្រូវដេញគោចេញពីព្រលានយន្តហោះជាមុនសិនទើបអាចចុះចតបាន តាមមធ្យោបាយមួយទៀតត្រូវធ្វើដំណើរចូលវាងតាមប្រទេសវៀតណាមទើបអាចមកដល់ខេត្តរតនគិរី។

ដោយហេតុថាសម្ដេចមើលឃើញថានៅក្នុងតំបន់នេះប្រជាពលរដ្ឋ និងបងប្អូនជនជាតិភាគតិចមានជីវភាពនៅខ្វះខាតទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចអប់រំសុខាភិបាលសម្ដេចចង់ឲ្យមានការអភិវឌ្ឍតំបន់ភូមិភាគឦសាននេះទើប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានផ្ដួចផ្ដើមបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV DTA) តាំងពីឆ្នាំ១៩៩៩ រហូតមកដល់ពេលនេះមានរយៈពេល២៥មកហើយ ។ ឯកឧត្តមអភិបាលខេត្តរតនគិរី បានបញ្ជាក់ថាបន្ទាប់ពីយើងបានចូលរួមកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍កម្ពុជាវៀតណាមឡាវCLV DTA ខេត្តរតនគិរីមានសក្កានុពលធំៗ លើវិស័យកសិកម្ម ទេសចរណ៍ និងរ៉ែ មានការវិនិយោគ២៧ ក្រុមហ៊ុនធំៗ វិស័យកសិកម្មមានកៅស៊ូមានផ្ទៃដីជាង ៧ម៉ឺនហិចតាចេកអំបូងលឿង គ្រាប់ស្វាយចន្ទីមានផ្ទៃដីជាង ៦ម៉ឺនហិចតា ការចិញ្ចឹមសត្វមានជាង ១៥០០០ ក្បាល និងមានក្រុមហ៊ុនរុករករ៉ែមានប្រទេសចិនសាំងហ្គាពួរ កាណាដានិងអូស្ត្រាលី និងមានក្រុមហ៊ុនទេសចរណ៍ជាច្រើនជំរុញឲ្យខេត្តរតនគិរីមានការរីកចម្រើន។
ឯកឧត្តម អភិបាលខេត្តរតនគិរី បានឲ្យដឹងថារាជរដ្ឋាភិបាលបានចេញគោលការណ៍រួចហើយគឺអនុញ្ញាតឱ្យកសាងផ្លូវជាតិចាប់ពីបានលុងទៅមុំបីកន្ទុយនាគចម្ងាយ១៦៩គីឡូម៉ែត្រ។ នៅពេលស្ថាបនារួចផ្លូវនេះមានសារៈសំខាន់ណាស់ទី១សម្រួលការយាមល្បាតរបស់កងកម្លាំងទី ២វិស័យ ទេសចរណ៍ទី៣ មានអ្នកវិនិយោគក្នុងស្រុកគម្រោងធ្វើទីក្រុងទំនើប។
ឯកឧត្តមអភិបាលបានបញ្ជាក់ថាការចូលរួមកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះក៏ដូចជាការចូលរួមជាសមាគមន៍អាស៊ានដែរដែលមានសមាជិក១០ប្រទេសដើម្បីតភ្ជាប់ការអភិវឌ្ឍន៍សហគមន៍តែមួយវាសនាតែមួយនៅក្នុងតំបន់អាស៊ាន។
ក្នុងនាមអាជ្ញាធរដែនដីឯកឧត្តមអភិបាលបានប្រកាសប្រឆាំងដាច់ខាតចំពោះក្រុមជ្រុលនិយមមួយចំនួនតូចដែលមានគំនិតញុះញង់បំបែកបំបាក់ជាតិសាសន៍ ដើម្បីបម្រើមហិច្ឆតានយោបាយរបស់ខ្លួន និងសូមអំពាវនាវដល់បងប្អូនជាពិសេសយុវជនកុំជឿចាញ់បោកការឃោសនា អវិជ្ជមានមិនមានប្រភពព័ត៌មានច្បាស់លាស់ដែលនាំឲ្យជាតិមហន្តរាយ ហើយសូមអញ្ជើញបងប្អូនមកទស្សនាខេត្តរតនគិរីនិងពិនិត្យមើលតាមបន្ទាត់ព្រំដែនជាក់ស្ដែងកុំជឿតាមការញុះញង់ពួកក្រុមជ្រុលនិយម៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN