ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យសេវាសាធារណៈ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
ព្រះសីហនុ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងប្រតិភូអមដំណើរ បានចុះពិនិត្យការបម្រើសេវាសុខាភិបាលសាធារណៈ និងសួរសុខទុក្ខមន្រ្តី បុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺ និងក្រុមគ្រួសារ ដែលមកទទួលសេវានៅមណ្ឌលសុខភាពក្រុងព្រះសីហនុ និងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ, នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ។

ឆ្លៀតក្នុងឱកាសចុះពិនិត្យទីតាំងផ្តល់សេវាថែទាំសុខភាព កិច្ចការរៀបចំទទួលអ្នកជំងឺ កិច្ចការពិគ្រោះជំងឺទឹកនោមផ្អែម-លើសឈាម និងរោគស្ត្រី ការរក្សាទុកដាក់ថ្នាំសង្កូវ វ៉ាក់សាំង ការរក្សាឯកសារ-កត់ត្រាព័ត៌មាន ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានផ្តល់វ៉ាក់សាំង ដោយផ្ទាល់ដល់កុមារ ដែលមកទទួលសេវាថ្នាំបង្ការនៅមណ្ឌលសុខភាព។ សេវាផ្តល់វ៉ាក់សាំងថ្ងៃនេះ ជាការរំលឹកដល់អនុស្សាវរីយ៍ និងបទពិសោធន៍របស់ ឯកឧត្តមសាស្ត្រាចារ្យផ្ទាល់ ដែលលោកបានទទួលបម្រើសេវាការចាក់វ៉ាក់សាំងនៅតាមសហគមន៍ កាលអំឡុងដើមទស្សវត្សរ៍៩០។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំ និងជំរុញដល់មន្រ្តីមណ្ឌលសុខភាព ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ពិសេសធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍។
ពាក់ព័ន្ធការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានបម្រើសេវាសុខភាព ពិគ្រោះជំងឺក្រៅ វះកាត់ សម្ភព និងរោគស្ត្រី ជំងឺកុមារ ជំងឺទូទៅ និងជំងឺផ្សេងៗទៀត ជូនដល់ប្រជាជនរស់នៅក្នុងតំបន់។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងសេចក្តីរីករាយចំពោះទំនុកចិត្តបងប្អូនអ្នកជំងឺនិងក្រុមគ្រួសារ ដែលអញ្ជើញមកទទួលសេវាសុខាភិបាលច្រើនកុះករ ដោយមានការជឿជាក់លើការបម្រើសេវាព្យាបាលប្រកបដោយប្រសិទ្ធភាព ។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្រ្តីសុខាភិបាលទាំងអស់ បន្តសាមគ្គីភាព ការយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀតលើសមត្ថភាពថែទាំព្យាបាល ក៏ដូចជាការរក្សាទុកដាក់ឯកសារឱ្យបានត្រឹមត្រូវ ថែទាំសម្ភារៈបរិក្ខារពេទ្យ និងត្រូវបង្កើនការបណ្តុះបណ្តាលអំពីសមត្ថភាពបច្ចេកទេស ព្យាបាល បន្តពង្រីកសេវា និងដោយប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ៕
អត្ថបទ រដ្ឋា












-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN