ព័ត៌មាន
ភូមិអណ្តូងក្រឡឹងនៅខេត្តមណ្ឌលគិរីកំពុងក្លាយជាទីតាំងទេសចរណ៍ប្រកួតប្រជែងដ៏ល្អរបស់ពិភពលោក
ដោយមានកិច្ចសហការសម្របសម្រួលពីក្រសួងបរិស្ថាន មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី អាជ្ញាធរខេត្ដមណ្ឌលគិរី និងអង្គការ WCS ភូមិអណ្តូងក្រឡឹងស្ថិតនៅ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កំពុងក្លាយជាទីតាំងទេសចរណ៍ដ៏ល្អចូលរួមប្រកួតប្រជែងក្នុងកម្មវិធីភូមិទេសចរណ៍ល្អបំផុតរបស់ពិភពលោក ដែលរៀបចំដោយអង្គការសហប្រជាជាតិ។

លោក នេត្រ ម៉ូឌីណា ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្ម នៃមន្ទីរទេសចរខេត្តមណ្ឌលគិរី បានលើកឡើងថា មូលហេតុសម្រេចបញ្ជូនភូមិអណ្តូងក្រឹឡឹង នៅខេត្តមណ្ឌលគិរី ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីភូមិទេសចរល្អបំផុតរបស់ពិភពលោក ពីព្រោះទីតាំងនេះ មានប្រវត្តិទាក់ទងនឹងជនជាតិដើមភាគតិច និងមានសក្តានុពលទេសចរសំបូរ ដូចជាទឹកជ្រោះ និងជីវៈចម្រុះផ្សេងៗ។

លោក សុខា ថុត ប្រធានគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិចភូមិអណ្តូងក្រឡឹង បានលើកឡើងថា បន្ទាប់ពីសហគមន៍ភូមិអណ្តូងក្រឡឹងបានចុះបញ្ជីដីធ្លីសមូហភាពជនជាតិដើមភាគតិចរួចរាល់មក គឺបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជនជាតិដើមភាគតិចរស់នៅក្នុងសហគមន៍ ពោលដូចជា៖ សុវត្ថិភាពដីធ្លី ជៀងវាងអ្នកខាងក្រៅរំលោភបំពានទន្ទ្រានយកដីសហគមន៍, រក្សាទំនៀមទម្លាប់ប្រពៃណីជនជាតិដើមភាគតិច និងបង្កើតអេកូទេសចរណ៍នៅក្នុងសហគមន៍។ ហើយការបង្កើតអេកូទេសចរណ៍នេះ ទើបធ្វើឲ្យសហគមន៍អាចចូលរួមប្រកួតប្រជែងក្នុងកម្មវិធីភូមិទេសចរល្អបំផុតរបស់ពិភពលោក។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងដែរថា កន្លងមកនេះ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខមួយផ្នែកទេសចរធម្មជាតិល្អបំផុតនៅក្នុងពិភពលោក តាមរយៈ US News & World report និងទទួលបានចំណាត់ថ្នាក់ល្អជាបន្តបន្ទាប់ទៀតពាក់ព័ន្ធនឹងវិស័យបរិស្ថាន។ ការណ៍នេះ សបញ្ជាក់ពីការខិតខំរបស់ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធនានា។ ឯកឧត្តមបន្តថា ដើម្បីជំរុញឲ្យសហគមន៍មានជីវភាពរីកចម្រើន គឺក្រសួងបានប្រើប្រាស់យន្តការលើកទឹកចិត្ត និងការគាំទ្រដល់សហគមន៍មូលដ្ឋានទាំងអស់ ជាពិសេសខេត្តមណ្ឌលគិរីដែលសំបូរជនជាតិដើមភាគតិច។ ម្យ៉ាងវិញទៀត ក្រសួងបរិស្ថានក៏បានជួយសម្របសម្រួលសហគមន៍ជនជាតិដើមភាគតិចភូមិអណ្តូងក្រឡឹងចូលរួមប្រកួតប្រជែងក្នុងកម្មវិធីភូមិទេសចរល្អបំផុតរបស់ពិភពលោកនៅឆ្នាំ២០២៦នេះ ដែលជាការលើកសក្តានុពលទេសចរកម្ពុជាទៅឆាកអន្តរជាតិ។
គួរបញ្ជាក់ដែរថា លក្ខខណ្ឌនៃកម្មវិធីភូមិទេសចរល្អបំផុតរបស់ពិភពលោក ដែលរៀបចំដោយអង្គការសហប្រជាជាតិ ត្រូវពិនិត្យលើលក្ខណៈវិនិច្ឆ័យសំខាន់ៗដូចជា៖ ធនធានវប្បធម៌ និងធនធានធម្មជាតិ,និរន្តរភាពសេដ្ឋកិច្ច,ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ និងរន្តរភាពបរិស្ថានជាដើម៕ អត្ថបទ៖ទូច សោភ័ណ










-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ