ព័ត៌មាន
រដ្ឋមន្ត្រីសុខាភិបាល បន្តដំណើរចុះពិនិត្យសេវាថែទាំ ពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រែអំបិល និងមណ្ឌលសុខភាពនាងកុក ខេត្តកោះកុង
បន្ទាប់ពីបញ្ចប់ការងារចុះពិនិត្យសេវាសាធារណៈថែទាំ-ព្យាបាលនាបណ្តាមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូអមដំណើរ បានអញ្ជើញបន្តចុះពិនិត្យកិច្ចការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រែអំបិល ដែលជាមន្ទីរពេទ្យបង្អែកស្រុកជាប់ចំណាប់ថ្នាក់លេខ៦ ក្នុងការផ្តល់សេវាសាធារណគំរូក្នុងវិស័យសុខាភិបាលទូទាំងប្រទេស កាលពីឆ្នាំ២០១៩ និងមណ្ឌលសុខភាពនាងកុក នៃខេត្តកោះកុង ។
ក្នុងទិសដៅគាំទ្រដល់ការលើកកម្ពស់គុណភាពសេវាថែទាំ ពិនិត្យ និងព្យាបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងប្រតិភូអមដំណើរ បានចុះពិនិត្យទីតាំងផ្តល់សេវាសំខាន់ៗ រួមមានផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលទូទៅ ផ្នែកសម្ភព ដោយបានផ្តល់ជាគំនិតយោបល់ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលមន្ទីរពេទ្យ អោយធ្វើការបង្កើនសមត្ថភាពភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជាពិសេសសមត្ថភាពមុតស្រួចលើការថែទាំ ព្យាបាលអ្នកជំងឺ ជាមួយការយកចិត្តទុកដាក់ខ្ពស់ និងប្រកបដោយក្តីស្រលាញ់ជាប់ជាប្រចាំ។

ឯកឧត្តមសាស្ត្រាចារ្យ បានសង្កត់ធ្ងន់អំពីសារៈសំខាន់លើការគ្រប់គ្រងនិងរៀបចំលំហូអ្នកជំងឺ កិច្ចការកត់ត្រា និងរក្សាទុកឯកសារអ្នកជំងឺឱ្យបានត្រឹមត្រូវ រួមទាំងការគ្រប់គ្រង និងផ្គត់ផ្គង់ឱសថកុំឱ្យខ្វះចន្លោះ និងសម្ភារៈឧបករណ៍ពេទ្យឱ្យសមស្របតាមតម្រូវការជាក់ស្តែង។ អនាម័យ ទាំងបរិស្ថានទាំងក្នុងផ្នែក-បន្ទប់ថែទាំព្យាបាល និងសោភណ្ឌភាពទាំងក្នុង-ក្រៅទីតាំងពិនិត្យ-ថែទាំ-ព្យាបាល គឺមានគុណតម្លៃដូចគ្នាទៅនឹងគុណតម្លៃនៃការផ្តល់សេវាសុខភាពថែទាំ-ព្យបាល និងដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលនៅត្រីមាសទី៤ឆ្នាំ២០២៤ ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ពីទឹកចិត្តដឹងគុណ ចំពោះមន្រ្តីសុខាភិបាលទាំងអស់ និងអាជ្ញាធរ ដែលខិតខំគ្រប់មធ្យោបាយ ក្នុងការបម្រើប្រជាពលរដ្ឋលើតម្រូវការសុខាភិបាល ដោយឈរលើស្មារតីទទួលខុសត្រូវនិងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
ឯកឧត្តមសាស្រ្តាចារ្យ ក៏បានលើកទឹកចិត្តដល់បុគ្គលិកមណ្ឌលសុខភាពនាងកុក សូមបង្កើនការខិតខំបន្ថែមទៀត ពិសេសគឺពង្រឹងសមត្ថភាពជំនាញបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលបន្តតាមគ្រប់រូបភាព ដោយធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌។
ជាចុងបញ្ចប់ ឯកឧត្តម និងប្រតិភូ បានសម្តែងក្តីរីករាយ ព្រោះបានជ្រាបថាទាំងថ្នាក់ដឹកនាំ និងបុគ្គលិកមនី្ទរពេទ្យបង្អែក និងមណ្ឌលសុខភាព មានឆន្ទៈ និងចូលរួមយ៉ាងសកម្មរៀនសូត្រអំពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ បានយ៉ាងទៀងទាត់ និងបានយកចំណេះដឹងមកអនុវត្តជាក់ស្តែងជាបន្តបន្ទាប់៕អត្ថបទ រដ្ឋា






-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន5 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ