ព័ត៌មាន
សម្ដេចធិបតី៖ ក្នុងបរិបទពហុវិបត្តិ ការពង្រឹងផលិតកម្មក្នុងស្រុក គឺជាការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ក្នុងបរិបទពហុវិបត្តិ ការពង្រឹងផលិតកម្មក្នុងស្រុក គឺជាការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ និងបានជំរុញឱ្យអ្នកផលិតទាំងអស់ត្រូវ ផ្ដោតលើសមត្ថភាពការផលិតទំនិញ និងការផ្ដល់សេវាប្រកួតប្រជែង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកពិព័រណ៍ផលិតផលខ្មែរ លើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នេះ បានថ្លែងបញ្ជាក់ថា កម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងឆ្នាំ២០២៩ ដែលការផ្លាស់ប្ដូរឋានៈនេះ គឺជាវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេស ប៉ុន្តែក៏ទាមទារឱ្យសេដ្ឋកិច្ច និងរោងចក្រសហគ្រាសរបស់យើង ត្រូវមានសមត្ថភាពប្រកួតប្រជែងកាន់តែរឹងមាំ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃលក្ខខណ្ឌពាណិជ្ជកម្ម និងការអនុគ្រោះអន្តរជាតិ។ ដូច្នេះការកែលម្អ គុណភាពផលិតផល ការពង្រឹងផលិតភាពផលិតកម្ម ការបង្កើតផលិតភាពការងារ ការចាប់យកបច្ចេកវិទ្យាថ្មីៗ ការពង្រីកទីផ្សារ ជាការដ្ឋានកែទម្រង់អាទិភាពរបស់រោងចក្រសហគ្រាសចាប់ពីពេលនេះតទៅ។
សម្ដេចធិបតី បានបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ ជាវេទិកាផ្សារភ្ជាប់រវាងអ្នកផលិត អ្នកចែកចាយ និងអ្នកលក់រាយ សំដៅជំរុញឱ្យមានការផ្លាស់ប្ដូរពីការផ្សព្វផ្សាយផលិតផលទៅជាការបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងការផ្គូផ្គងអាជីវកម្ម។ ប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» មានន័យថា រោងចក្រសហគ្រាសក្នុងស្រុក ត្រូវរួមគ្នាផលិតឱ្យបានច្រើន ប្រកបដោយគុណភាព សុវត្ថិភាព ស្តង់ដា ថ្លៃសមរម្យ និងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យអស់លទ្ធភាព។ អ្នកប្រើប្រាស់ក្នុងស្រុក ទាំងគេហជន រោងចក្រសហគ្រាស ត្រូវផ្ដល់អាទិភាពខ្ពស់ចំពោះផលិតផលក្នុងស្រុក ដើម្បីជំរុញសមត្ថភាពផលិតកម្ម ជំរុញតម្លៃបន្ថែម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងសេដ្ឋកិច្ចជាតិយើង។
សម្ដេចធិបតី បានធ្វើការកោតសរសើរដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា សហគមន៍មូលនិធិសម្ដេចតេជោ ព្រំទាំងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាគិត រៀបចំឱ្យមានពិព័រណ៍ផលិតផលខ្មែរជាប្រចាំដើម្បីលើកកម្ពស់សក្ដានុពលផលិតកម្មក្នុងស្រុក លើកស្ទួយផលិតផលជាតិ និងបង្កើនឱកាសពាណិជ្ជកម្មដល់រោងចក្រសហគ្រាសកម្ពុជា។
សម្ដេចធិបតី អំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ស្រុះស្រួលគ្នាសហការជាមួយវិស័យឯកជន ក្នុងស្មារតីឧត្តមនិយម ឧត្តមប្រយោជន៍ជាតិ និងប្រជាជន សំដៅបង្កើតនូវសហថាមពលនៃការអភិវឌ្ឍ វិស័យសហគ្រាសធុនតូច មីក្រូតូច និងមធ្យមនៅកម្ពុជា។
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល បានចាត់ទុកវិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យម ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ និងជាដៃគូមិនអាចខ្វះបានក្នុងការបង្កើតការងារ បង្កើតចំណូលគ្រួសារ លើកកម្ពស់ផលិតកម្ម និងតម្លៃបន្ថែមក្នុងស្រុក ជំរុញសហគ្រិនភាព និងនវានុវត្តន៍ និងជំរុញភាពធន់ និងបរិយាប័ន្ននៃសេដ្ឋកិច្ចជាតិ ស្របតាមទិសស្លោក សហគ្រាសធុនមីក្រូតូច មធ្យម មានខ្លួនតូច តែមានតួនាទីធំក្នុងការពង្រឹងភាពរឹងមាំ នៃសេដ្ឋកិច្ចគ្រួសារ មូលដ្ឋាន និងជាតិទាំងមូល៕
អត្ថបទ៖ វ៉ាន់






-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា