ព័ត៌មាន
វិទ្យាស្ថានខ្មែរជំនាន់ថ្មី ចុះអនុស្សរណៈ នៃការយោគយល់ (MOU) ជាមួយអង្គការអភិវឌ្ឍន៍ទស្សនៈកម្ពុជា និងក្រុមហ៊ុនកូជីងហ្គេត ថេកណូឡូជី ឯ.ក
នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា(MOU) រវាងវិទ្យាស្ថានខ្មែរជំនាន់ថ្មី អង្គការអភិវឌ្ឍន៍ទស្សនៈកម្ពុជា និងក្រុមហ៊ុនកូជីងហ្គេត ថេកណូឡូជី ឯ.ក ក្រោមវត្តមានឯកឧត្តមបណ្ឌិត ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី។
អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងដូចខាងក្រោម៖
១-សហការគ្នាដោយឈរលើស្មារតីភាពជាដៃគូ ដើម្បីផលប្រយោជន៍រួម
២-ស្វែងរកគម្រោងអភិវឌ្ឍន៍នានាដែលផ្ដល់ផលប្រយោជន៍រួម
៣-បំពេញឱ្យគ្នានូវរាល់តម្រូវការចាំបាច់តាមលទ្ធភាព
៤-រក្សាផលប្រយោជន៍ជូនគ្នាដោយភាពស្មោះត្រង់
5-រក្សាតម្លៃ កិត្ដិយស កេរ្ដិ៍ឈ្មោះ ផ្លូវច្បាប់ ឱ្យគ្នាទៅវិញទៅមក
6-រួមគ្នាធ្វើសកម្មភាពសង្គម មនុស្សធម៌ សាសនា ជាប្រយោជន៍ដល់ប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសនោះនោះដែរ គណៈគ្រប់គ្រងបុគ្គលិករបស់សមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈឯកជន និងក្រុមយុវជន និស្សិតនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានប្ដេជ្ញាគោរព និងចូលរួមគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសូមគាំទ្រយ៉ាងពេញទំហឹងលេីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ដែលនាំមកនូវការរីកចម្រើននៅតំបន់ព្រំដែនកម្ពុជា។






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧