ព័ត៌មាន
នាយឧត្តមសេនីយ៍ សៅ សុខា រំលឹកដល់កងរាជអាវុធហត្ថទាំងអស់ ត្រូវថែរក្សាឲ្យបាននូវសុខសន្តិភាព
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស បានរំលឹកដល់នាយទាហាន នាយទាហានរង ពលទាហាននៃកងរាជអាវុធហត្ថ ទាំងអស់ត្រូវតែថែរក្សា ការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព ខណៈសន្តិភាពនេះ ហើយដែលបានធ្វើឲ្យប្រទេសមានការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។
ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នូវការ ហាត់សមរបស់កងអន្តរាគមន៍នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសសម្រាប់ធ្វើការទប់ស្កាត់ និងបង្រ្កាបបាតុកម្ម ឬកុបកម្មដោយខុសច្បាប់ណាមួយ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ក្នុងនាមជាកងទ័ពដាច់ខាតត្រូវតែត្រៀម និងស្តាប់រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស ហើយត្រូវតែចាត់វិធាន ការភ្លាមៗរាល់ជនអគតិណា ដែលធ្វើឲ្យប្រទេសមានចលាចលក្រោមការញុះញង់ពីជនខាងក្រៅនោះ។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាព ព្រោះថាប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់រួចទៅហើយ ក្នុងការបែកបាក់ជាតិ ការលាបពណ៌គ្នាជាដើមនោះ បានធ្វើប្រជាជនកម្ពុជារង់ទុក្ខលំបាកយ៉ាងច្រើន ទម្រាំនិងទទួលបានសន្តិភាពដូចសព្វថ្ងៃនេះ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់កុំស្តាប់តាមការអុចអាល ចាក់រុក និងឆ្កឹះឆ្កៀលពីជនអគតិមួយក្តាប់តូចដែលកំពុងរត់ចោលស្រុកទាំងនោះឲ្យសោះ ខណៈកងកម្លាំងមានសមត្ថកិច្ចមិនបណ្តែតបណ្តោយឲ្យជនណាប្រព្រឹត្តអនាធិបតេយ្យ ដែលនាំឲ្យអសន្តិសុខដល់ប្រទេសជាតិនោះឡើយ៕
អត្ថបទ៖ បាន ចក់








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧