ព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ៖ ស្ថានភាពទូទៅនៅទូទាំងប្រទេសកម្ពុជាមិនមានសកម្មភាពប្រមូលផ្តុំ ឬចលនាណាមួយកើតឡើងដូចការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមនោះឡើយ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ ស្ថានភាពទូទៅនៅទូទាំងប្រទេសកម្ពុជា រួមទាំងរាជធានីភ្នំពេញ មិនមានសកម្មភាពប្រមូលផ្តុំ ឬចលនាណាមួយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាបានកើតឡើង ដូចការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមនោះឡើយ។ ប្រជាពលរដ្ឋនៅតែប្រកបរបរ និងការងារជាធម្មតាក្នុងជីវភាពប្រចាំថ្ងៃ ខណៈដែលនៅតាមដងផ្លូវ និងទីសាធារណៈនានា មានសភាពស្ងប់ស្ងាត់ មិនមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បន្តថា លទ្ធផលនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញអំពីភាពបរាជ័យដ៏អាម៉ាស់ជាថ្មីរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលតែងមានគំនិតទុច្ចរិតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ក្រៅគន្លងប្រជាធិបតេយ្យ ដែលនេះគ្រាន់តែជាក្តីស្រមៃបែបរវើរវាយប៉ុណ្ណោះ ហើយក៏បញ្ជាក់ឱ្យឃើញដែរថា ប្រជាពលរដ្ឋ និងយុវជនខ្មែរមានការយល់ដឹង ពុំបានឆោតល្ងង់ចូលរួម ឬសម្តែងការគាំទ្រទាល់តែសោះ ជាមួយនឹងសកម្មភាពរបស់ពួកគេ។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បញ្ជាក់ថា ទោះបីជាមិនមានបាតុភាពណាមួយបានកើតឡើង ដូចអ្វីដែលក្រុមឧទ្ទាមបានខិតខំញុះញង់ បំផុសបំផុលក៏ដោយ ក៏កម្លាំងចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនជានិច្ច ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពវិទ្ធង្សនាទាំងឡាយ ដែលមានចេតនាពិសពុល ក្នុងការបង្កឱ្យមានចលាចល រំខានដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃព្រះរាជាណាចក្រកម្ពុជា។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិថ្លែងថា៖«យើងខ្ញុំសូមគាំទ្រនូវចំណាត់ការរបស់ សមត្ថកិច្ច និងរាជរដ្ឋាភិបាល ក្នុងការចាប់ខ្លួនមេក្លោង និងជនទាំងឡាយដែលបំផុសបំផុលចលនាណាមួយក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាល និងស្នើឱ្យតុលាការចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ហើយក៏សូមអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ ឱ្យរក្សាភាពស្ងប់ស្ងាត់ កុំឱ្យចាញ់ឧបាយកលក្រុមឧទ្ទាមរហូតចូលរួមក្នុងសកម្មភាពណាមួយ ដែលនាំឱ្យខ្លួនឯងជាប់ទោសទណ្ឌរហូតដល់ជាប់ពន្ធនាគារ បាត់បង់អនាគត បែកបាក់ពីក្រុមគ្រួសារជាដើម»។
នាយឧត្តមសេនីយ៍បន្តថា «សូមបងប្អូនជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងដឹកនាំរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងកសាងប្រទេសឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចគោលដៅនៅពេលឆាប់ៗខាងមុខ ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០»៕













-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧