ព័ត៌មាន
ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៥០គ្រួសារ នៅស្រុករមាសហែក បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារសាខា អនុសាខា នាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៤ នៅឃុំអំពិល ៨ ខ្នង ឃុំអង្គប្រស្រែ ១ខ្នង និងឃុំកំពង់ត្រាច ៤១ខ្នង សរុបចំនួន ៥០ខ្នង (ធ្ងន់ ៩ខ្នង មធ្យម ២៩ ខ្នង តិចតួច ១២ខ្នង)
-អំណោយដែលបានចែកជូនសម្រាប់គ្រួសាររងគ្រោះធ្ងន់ និងមធ្យម ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០គក្រ កន្ទេលជ័របត់១ មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ត្រីខ ១០កំប៉ុង ឃីត ១កញ្ចប់មាន មុង១ ភួយ១ ក្រម៉ា១ សារុង១ ថវិកា៥ ម៉ឺនរៀល ដោយឡែកគ្រួសាររងគ្រោះធ្ងន់ទទួលបានបន្ថែម កៅស៊ូតង់ ១ធុងទឹកជ័រ ១ឆ្នាំងបាយ-សម្ល ២ ថវិកា ២០ម៉ឺនរៀល សម្រាប់គ្រួសាររងគ្រោះតិចតួចទទួលបានថវិកា ៦ម៉ឺនរៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ និងបានផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជីវភាពខ្វះខាត ១ គ្រួសារ ឈ្មោះ ឈួន សាម៉ន អាយុ ៧២ ឆ្នាំ អតីតៈមេភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ។
-អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៣០ គក្រ កន្ទេលជ័របត់១ មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ត្រីខ ១០កំប៉ុង ឃីត១ កញ្ចប់មាន មុង១ ភួយ១ ក្រម៉ា១ សារុង១ ថវិកា៥ ម៉ឺនរៀល ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បានឧបត្ថមបន្ថែមថវិកា ៥ ម៉ឺនរៀល ផងដែរ ។

















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧