ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យសេវាសាធារណៈ នៅមណ្ឌលសុខភាព និងមនី្ទរពេទ្យបង្អែក ខេត្តប៉ៃលិន
ភ្នំពេញ ÷ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានបន្តធ្វើដំណើរចុះពិនិត្យសេវាសុខាភិបាលសាធារណៈសួរសុខទុក្ខបុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋដែលមកទទួលសេវា នៅមណ្ឌលសុខភាពភ្នំស្ពង់ មណ្ឌលសុខភាពអូរច្រា និងមនី្ទរពេទ្យបង្អែកខេត្តប៉ៃលិន, នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។
ក្នុងឱកាសទស្សនៈកិច្ចនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យទីតាំងសំខាន់ ដូចជាទីតាំងពិគ្រោះជំងឺ កន្លែងអប់រំសុខភាពទឹកនោមផ្អែម និងលើសសំពាធឈាម កន្លែងសម្ភព និងរោគស្ត្រី ការរក្សាវ៉ាក់សាំង និងកន្លែងទុកដាក់រក្សាឱសថ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះជូនថ្នាក់ដឹកនាំ បុគ្គលិកតាមមណ្ឌលចំនួន២ និងមន្ទីរសុខាភិបាលខេត្ត ដោយត្រូវបង្កើនសមត្ថភាពបន្ថែមទៀតតាមរយៈការបណ្តុះបណ្តាល ជាពិសេសកម្រិតបច្ចេកទេស ដើម្បីពង្រឹងគុណភាពការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព ស័ក្តសិទ្ធភាព និងសមធម៌។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាល រួមទាំងអាជ្ញាធរ ដែលបានខិតខំប្រឹងប្រែងបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងដោយការយកចិត្តទុកដាក់។ ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យស្ត្រីទើបសម្រាលកូនរួច សូមបំបៅកូនដោយទឹកដោះដំបូងរបស់ម្តាយ ដើម្បីចាប់ផ្តើមនូវការលូតលាស់ដ៏ល្អបំផុតក្នុងដំណាក់កាលដំបូងនិងបង្កើនភាពស៊ាំដល់កុមារតូច។
តមកនៅព្រឹកថ្ងៃដដែលឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូជាន់ខ្ពស់ និងក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល ចុះអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខភាពសាធារណៈនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិន ឯកឧត្តមប្រធានមន្ទីរសុខាភិបាល និងសហការី នៃរដ្ឋបាលខេត្តប៉ៃលិន។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានចុះពិនិត្យទីតាំងផ្តល់សេវាសំខាន់ៗ មានផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលទូទៅ ផ្នែកវះកាត់ផ្នែកសម្ភព និងបានពិនិត្យទៅលើផ្នែកពាក់ព័ន្ធនានានៃការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យខេត្តប៉ៃលិន។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងអំណរគុណ ចំពោះទឹកចិត្តទំនុកចិត្តបងប្អូនអ្នកជំងឺ និងក្រុមគ្រួសារ ដែលអញ្ជើញមកទទួលសេវាសុខាភិបាលសាធារណៈនៅមន្ទីរពេទ្យ។
បន្ថែមពីនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យឱ្យខិតខំសហការគ្នា សាមគ្គីគ្នា ពង្រីកសេវាបន្ថែម និងផ្តោតជាអាទិភាពការបណ្តុះបណ្តាលធនធានមនុស្ស បង្កើនសមត្ថភាពភាពជាអ្នកដឹកនាំ នវានុវត្តន៍ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងទូទាំងខេត្ត៕
អត្ថបទ រដ្ឋា



























-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧