ព័ត៌មាន
ទោះប្រទេសតូច តែកម្ពុជាមានជំហររឹងមាំច្បាស់លាស់លើបញ្ហាពិភពលោក និងមានបទពិសោធន៍ធំ
ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា ប្រទេសកម្ពុជាទោះបីជាតូច ប៉ុន្តែមានភាពថ្លៃថ្នូរ បានប្រកាន់យ៉ាងខ្ជាប់ខ្ជូននូវជំហរឥតងាករេរបស់ខ្លួន ចំពោះបញ្ហាអន្តរជាតិ ហើយកម្ពុជាមានបទពិសោធន៍ដ៏ធំ គឺសោកនាដកម្មនៃសង្គ្រាម ។
ក្នុងវេទិកាសារព័ត៌មាន លើកទី៤ ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ មានប្រសាសន៍ថា ក្នុងរយៈពេល១ឆ្នាំ នៅក្នុងវិស័យការទូត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវគោលការណ៍ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី ពង្រឹងជំហរកម្ពុជាលើឆាកអន្តរជាតិ ជាពិសេសពង្រឹងការងារការទូតសេដ្ឋកិច្ច ។
ឯកឧត្តមបានបន្តថា ក្នុងរយៈពេលនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ បានបង្ហាញនូវជំហររបស់ខ្លួននៅលើឆាកតំបន់ និងឆាកអន្តរជាតិ ទៅលើអ្វីដែលខ្លួន បានបង្ហាញកន្លងមក តាំងពីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាពិសេសសេចក្តីសម្រេចក្នុងជំហររួមរបស់អាស៊ាន ។
ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានបន្ថែមថា ជាមួយនឹងការដឹកនាំ និងមានជំហរច្បាស់លាសនេះ ទើបធ្វើឲ្យប្រទេសជាតិមិត្ត មានដូចជាប្រទេសចិន ជប៉ុន កូរ៉េ ថៃ និងឡាវជាដើម បានបង្ហាញនូវទំនុកចិត្ត ជាមួយនឹងការបង្កើននូវចំណងការទូតថ្មី ក្នុងនោះមានអារ៉ាប៊ីសាអ៊ូឌីត និងប្រេស៊ីលជាដើម។
គួរបញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើដំណើរទស្សនកិច្ចជាច្រើនលើកទៅកាន់បរទេស ដែលមានទាំងការចូលរួមកិច្ចប្រជុំធំៗ របស់ពិភពលោក ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសមួយចំនួន រួមទាំងមានការជំរុញកម្រិតកិច្ចសហប្រតិបត្តិការផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN