ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ត្ររឹងមាំណាស់ក្នុងការការពារសុខសន្តិភាព
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អះអាងថា រាជរដ្ឋាភិបាលថ្មី ក្នុងរយៈពេលត្រឹម១ឆ្នាំនេះ សម្រេចបានសមិទ្ធផលជាច្រើន ជាពិសេស ការរក្សាបានទាំងស្រុងនូវសុខសន្តិភាព និងស្ថិរភាពនយោបាយយ៉ាងរឹងមាំ។

នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលរយៈពេល១ឆ្នាំ រាជរដ្ឋាភិបាលនីតិកាលទី៧នៃ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តម ប៉ែន បូណា បានមានប្រសាសន៍លើកឡើងថា ប្រវត្តិរបស់កម្ពុជា នៅពេលមានការផ្លាស់ប្តូរមេដឹកនាំម្តងៗ គឺតែងតែមានសង្គ្រាមកើតឡើង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងរហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានយុទ្ធសាស្ត្ររឹងមាំណាស់ ទាំងនៅលើការ អភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គម និងការការពារអធិបតេយ្យភាព បូរណភាពដឹកដី មិនឱ្យមានការបាត់បង់ ។
ឯកឧត្តម ប៉ែន បូណា បានបន្តថា យុទ្ធសាស្ត្រការពារទឹកដី ទី១ គឺចាប់ផ្តើមពីជំហរម៉ឺងម៉ាត់ ច្បាស់លាស់ដាច់ខាតរបស់ថ្នាក់ដឹកនាំសម្តេចតេជោអតីតនាយករដ្ឋមន្ត្រី ដែលឥឡូវនេះ សម្តេចធិបតី ហ៊ុន ម៉ា ណែត ជានាយករដ្ឋមន្ត្រីដែលប្រជាពលរដ្ឋទាំងអស់គ្នាបានដឹងឮច្បាស់ពីជំហរម៉ឺងម៉ាត់ណាស់ក្នុងការការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ៕
អត្ថបទ៖ មុត សុទ្ធ
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN