ព័ត៌មាន
សង្គមកម្ពុជាទាំងមូលគាំទ្រការអនុវត្តច្បាប់ចំពោះក្រុមជ្រុលនិយម ដើម្បីរក្សាសុខសន្តិភាព ស្ថេរភាព សម្រាប់មនុស្ស១៧លាននាក់
សង្គមកម្ពុជាទាំងមូលបានគាំទ្រចំពោះការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចចំពោះក្រុមជ្រុលនិយម ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ចង់ឱ្យប្រទេសជាតិចលាចល វឹកវរ និងធ្លាក់ក្នុងភាពអន្តរាយ។
ការគាំទ្រការអនុវត្តច្បាប់នេះធ្វើឡើងបន្ទាប់ពី សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣១នាក់ ដែលពាក់ព័ន្ធនឹងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ។
លោកបណ្ឌិត ឈត ប៊ុនថង អ្នកទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការអនុវត្តច្បាប់នៅក្នុងប្រទេសនីមួយៗគឺជារឿងសមហេតុផលចាំបាច់ដែលត្រូវតែធ្វើ ព្រោះនៅលើពិភពលោកនេះ គ្មានប្រទេសណាមួយ ដែលមិនមានច្បាប់ដើម្បីគ្រប់គ្រងនោះទេ ហើយការអនុវត្តច្បាប់នោះត្រូវតែមានភាពត្រឹមត្រូវ បម្រើដល់ការការពារសន្តិភាព សន្តិសុខ យុត្តិធម៌ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម។
លោកថ្លែងថា៖«ខ្ញុំគាំទ្រឱ្យមានការអនុវត្តច្បាប់ឱ្យត្រឹមត្រូវ គាំទ្រឱ្យរក្សាសន្តិភាពសណ្តាប់ធ្នាប់ របៀបរៀបរយ ស្ថេរភាពក្នុងសង្គមព្រោះថា បើសិនជាយើងមិនអនុវត្តច្បាប់ទេ ជនខិលខូចជនឆ្លៀតឱកាសអាចនឹងយកលេសអីផ្សេងៗធ្វើឱ្យសង្គមយើងច្របូកច្របល់ ដែលធ្វើឱ្យសង្គមយើងឈានទៅបែកបាក់ទៅមានសង្គ្រាមស៊ីវិលដូចដែលយើងធ្លាប់ឆ្លងកាត់មកមិនមែនជារឿងល្អទេ»។
ក្នុងនាមប្រជាពលរដ្ឋម្នាក់ ក៏ដូចជាអ្នកតាមដានហេតុការណ៍សង្គមម្នាក់ផងនោះ លោកបណ្ឌិតថា ការគាំទ្រឱ្យមានការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ គឺដើម្បីឱ្យអ្នកពាក់ព័ន្ធអស់លេស គ្មានហេតុផល ដើម្បីទៅចោទប្រកាន់លើអាជ្ញាធរ និងរាជរដ្ឋាភិបាលថាប្រើអំពើហិង្សាផ្តាច់ការ ឬក៏មិនមានភាពច្បាស់លាស់ក្នុងការដាក់ទោសទណ្ឌនោះ។
ចំណែក លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានគាំទ្រចំពោះការអនុវត្តច្បាប់ និងអំពាវនាវដល់រាជរដ្ឋាភិបាលទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ធ្វើយ៉ាងណារក្សាឱ្យបាននូវស្ថេរភាព សណ្តាប់ធ្នាប់សង្គម ជាពិសេសរក្សាឱ្យបាននូវការងារកម្មករនិយោជិត ព្រោះទម្រាំមានរោងចក្រសហគ្រាសកន្លែងការងារដ៏ច្រើនជូនកម្មករនិយោជិត ដូចសព្វថ្ងៃនេះ មិនមែនជាការងាយទេ។
លោកថ្លែងថា៖«រាជរដ្ឋាភិបាលស្របច្បាប់គឺ មានសិទ្ធិគ្រប់យ៉ាងក្នុងការរក្សានូវសុខសុវត្ថិភាពក្នុងការរក្សានូវសណ្តាប់ធ្នាប់សាធារណៈ ដើម្បីចៀសវាការបង្កលក្ខណៈណាមួយ ដែលកើតឡើងជាយថាហេតុ ឬជាការរៀបចំទុកជាមុនរបស់ក្រុមជ្រុលនិយម ដែលតែងតែបង្កនូវភាពអសន្តិសុខសង្គម បង្កចលាចល»។
រីឯ លោក ហ៊ុយ សម្បត្តិ ប្រជាពលរដ្ឋម្នាក់នៅរាជធានីភ្នំពេញ បានគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបពួកឧទ្ទាមក្រៅស្រុក ដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ការចាប់ខ្លួនអ្នកពាក់ព័ន្ធនឹងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់គឺជាការផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា៖«ក្នុងនាមប្រជាពលរដ្ឋក្នុងស្រុកក៏ដូចជាកម្មករនិយោជិតគាំទ្រចំណាត់ការផ្លូវច្បាប់ គាំទ្ររដ្ឋាភិបាល១០០ភាគរយ ក្នុងការបង្ក្រាប និងទប់ស្កាត់ពួកឧទ្ទាមក្រៅស្រុក ពួកឧទ្ទាមក្រៅច្បាប់ដែលមានបំណងចង់បំផ្លាញសន្តិភាពនៅកម្ពុជា។ពួកយើងខ្ញុំទាំងអស់គ្នាជាកម្មករនិយោជិត ជាប្រជាពលរដ្ឋក្នុងស្រុកខ្មែរអបអរសប្បាយរីករាយណាស់ ឃើញចំណាត់ការកណ្តាប់ដៃដែក ធ្វើឱ្យមានស្ថេរភាពការងារ ធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ»។
កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ អាជ្ញាធរមានសត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣១នាក់ពាក់ព័ន្ធផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ អ្នកទាំងនោះកំពុងស្ថិតក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ច និងកំពុងរៀបចំនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

-
ព័ត៌មាន5 days ago
TOP STORY សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកដី២ហិកតាតម្លៃជាង១០លានដុល្លារ នៅជ្រោយចង្វារ ដើម្បីសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រី
-
ព័ត៌មាន1 week ago
ឯកឧត្តម ហ៊ុន ម៉ានី គាំទ្រចំពោះចំណាត់ការម៉ឺងម៉ាត់របស់រដ្ឋាភិបាលលើដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃ
-
ព័ត៌មាន3 days ago
ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះរាជសព្ទសាធុការពរជ័យ និងទូលថ្វាយរបាយការណ៍
-
ព័ត៌មាន1 week ago
សម្តេចធិបតី អំពាវនាវខ្មែរគ្រប់និន្នាការបញ្ឈប់សកម្មភាពធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពហើយបន្តឧបត្ថម្ភគាំទ្រដែលជាស្មារតីសាមគ្គីជាតិ
-
ព័ត៌មាន1 week ago
សម្តេចតេជោ បង្ហាញការឈឺចាប់ ក្រោយទាហានថៃ លួចបាញ់ទាហានខ្មែរស្លាប់ នៅតំបន់មុំបី
-
ព័ត៌មាន1 week ago
សមាជរដ្ឋសភានិងព្រឹទ្ធសភា គាំទ្រទាំងស្រុងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយសន្តិវិធី និងតាមផ្លូវច្បាប់អន្តរជាតិ
-
ព័ត៌មាន5 days ago
សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍សំខាន់ៗបន្ថែមចំនួន ៤ ដើម្បីលើកកម្ពស់ និងគាំទ្រស្រ្ដីនៅក្នុងប្រទេសកម្ពុជា
-
ព័ត៌មាន1 week ago
អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ បានធ្វើទស្សនកិច្ចសិក្សានៅប្រទេសចិន