ព័ត៌មាន
រដ្ឋបាលរាជធានីបង្ហាញសមិទ្ធិផលការងារសម្រេចបាន និងទិសដៅការងារជូនក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ អភិបាល និងប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើបទបង្ហាញ ស្តីពី សមិទ្ធិផលការងារសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលរាជធានីភ្នំពេញជូនក្រសួងមហាផ្ទៃ។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញធ្វើបទបង្ហាញស្តីពីសមិទ្ធិផលការងារ ដែលសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ជូនដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានបង្ហាញពីដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញ ដោយឆ្លងកាត់ច្រើនដំណាក់កាល និងការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំអភិវឌ្ឍន៍ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យរាជធានីភ្នំពេញមានការអភិវឌ្ឍយ៉ាងលឿននា សម័យតេជោសែន។
អភិបាលរាធានីបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាលរាជធានីភ្នំពេញទៅលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើការទប់ស្កាត់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីក្រុមជ្រុលនិយម ដោយយកលេសពីតំបន់សហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម CLV. DTA ។

ឯកឧត្ដមអភិបាលរាធានីបន្ថែមថា រដ្ឋបាលរាជធានីបាននឹងកំពុងយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការគ្រប់គ្រងធនធានមនុស្ស ការបណ្តុះបណ្តាលមន្ត្រីជំនាញក៏ដូចជាការកសាងកែលម្អរហេដ្ឋារចនាសម្ព័ន្ធ មានប្រព័ន្ធលូ និងការកសាងផ្លូវថ្នល់ជាដើម។
ឆ្លើយតបទៅនឹងដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញយ៉ាងឆាប់រហ័សនេះដែរ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានយល់ស្រប និងគាំទ្រពេញទំហឹងពីដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញនាពេលបច្ចុប្បន្នដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញជាង២លាននាក់មានជីវភាពកាន់តែល្អប្រសើរក្នុងសន្តិភាព និងឈានទៅសម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការមានប្រសាសន៍ក្រើនរម្លឹកក្នុងការពង្រឹងយន្តការអនុវត្តន៍គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ការទប់ស្កាត់ក្មេងទំនើង បញ្ហាគ្រឿងញៀន ការគោរពច្បាប់ចរាចរណ៍ ដោយប្រកាន់យកវិធានការអប់រំ ជាជាងការរង់ចាំតែការផាកពិន័យ។ បន្តយកចិត្តទុកដាក់តាមដាន ចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងបំផ្លិចបំផ្លាញប្រទេសជាតិតាមការញុះញង់របស់អ្នកនយោបាយនៅក្រៅស្រុក។ ទោះបីគោលបំណងធ្វើបាតុកម្មមិនបានសម្រេចកាលពីថ្ងៃទី១៨ សីហាក្តី តែពួគេនៅតែចិញ្ចឹមចិត្តបំផ្លាញក្តីសុខរបស់ប្រជាពលរដ្ឋ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧