ព័ត៌មាន
កម្ពុជាបង្ហាញតម្រូវការវិនិយោគលើវិស័យស្វាយចន្ទី ដើម្បីបម្រើការនាំចេញទៅទីផ្សារបរទេស
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមរបស់ លោក Jost Kadel តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងក្រុមការងាររបស់អង្គការអភិវឌ្ឍអន្តរជាតិអាល្លឺម៉ង់ (GIZ) នៅទីស្តីការក្រសួងកសិកម្ម។
នៅក្រោយចប់ជំនួបការងារ នៅថ្ងៃទី២០ សីហា ឆ្នាំ២០២៤នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងការវិនិយោគក្នុងវិស័យកសិកម្ម។ ឯកឧត្តម បានលើកឡើងពីកសិផលរបស់កម្ពុជាជាច្រើន ដែលមានគុណភាពល្អ និងអាចវិនិយោគសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងបាននិងកំពុងជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច ពោលគឺ «មានហូប មានប្រើ មានបាន និងមានរហូត»។
ឯកឧត្តម បានបន្ថែមថា កម្ពុជាត្រូវការដៃគូអភិវឌ្ឍធ្វើយ៉ាងណាឱ្យប្រជាកសិករទទួលបានតម្លៃបន្ថែមខ្ពស់ កាត់បន្ថយថ្លៃដើមផលិត តាមរយៈការជំរុញការចងក្រងសហគមន៍កសិកម្មទំនើប។ ឯកឧត្តម បានបន្តថា សហគមន៍កសិកម្មទំនើប គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយ ដែលដាក់ចេញក្នុងគោលដៅជួយដោះស្រាយបញ្ហាប្រឈមនានារបស់កសិករ ដូចជា ដើមទុន បច្ចេកទេស ទីផ្សារជាដើម ជាពិសេសការទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យវិស័យឯកជនអាល្លឺម៉ង់ គិតគូរពិនិត្យលទ្ធភាពក្នុងការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ដើម្បីបម្រើដល់ការនាំចេញទៅក្រៅប្រទេស ដែលអាចទទួលបានតម្លៃបន្ថែមខ្ពស់ផងដែរ៕







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧