ព័ត៌មាន
កម្ពុជានឹងរៀបចំវេទិការធុរកិច្ចក្រៅស្រុកចំនួនពីរធំៗ ដើម្បីស្វែងរកទីផ្សារ និងដៃគូពាណិជ្ជកម្មបន្ថែម
កម្ពុជាគ្រោងរៀបចំវេទិការធុរកិច្ចនៅក្រៅស្រុកធំៗចំនួនពីរ ដោយប្រមូលផ្តុំធុរកិច្ចសំខាន់ៗនៅកម្ពុជា ជួបជាមួយអ្នកបញ្ជាទិញ ផ្ទាល់ ក្នុងគោលដៅស្វែងរកទីផ្សារ និងដៃគូពាណិជ្ជកម្មបន្ថែម ដើម្បីជំរុញការនាំចេញទំនិញរបស់កម្ពុជាឱ្យបានកាន់តែច្រើន ។

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ ស្តីពីគម្រោងរៀបចំ វេទិកាធុរកិច្ចនៅក្រៅប្រទេស នៅសហរដ្ឋអាមេរិក និងអឺរ៉ុប នេះថា IDI គឺសមាគមមួយបានផ្តោតយកចិត្តទុកដាក់ខ្ពស់លើការវិនិយោគ ដើម្បីទាក់ទាញវិនិយោគិន និងដើម្បីចូលរួមជំរុញការនាំចេញរបស់កម្ពុជាឱ្យបានកាន់តែច្រើន ដោយក្នុងគម្រោងនោះ IDI នឹងបង្ហាញ អំពីសក្តានុពលទីផ្សារនៅកម្ពុជា ដោយបានកំណត់គោលដៅសំខាន់ៗមួយចំនួនដូចជា ការវិនិយោគលើវិស័យសេវាកម្ម កសិកម្ម និងវិស័យអចលនទ្រព្យជាដើម។
លោកបណ្ឌិត បន្តឱ្យដឹងថា តាមរយៈនៃការរៀបចំគម្រោងខាងលើនេះ នៅក្នុងខែ កញ្ញា ខាងមុខ សមាគមនឹងគ្រោងរៀបចំ វេទិការធុរកិច្ចនៅសហរដ្ឋអាមេរិក ដែលក្នុងកម្មវិធីនោះនឹងមានបញ្ជាទិញចូលរួមជាច្រើន មកពីបណ្តាក្រុមហ៊ុនផ្សេងៗ និងនៅក្នុងខែ តុលា ឆ្នាំ ២០២៤ នេះដែរ សមាគមក៏គ្រោងរៀបចំនៅសហគមន៍អឺរ៉ុបបន្ថែម ដែលគម្រោងនេះមានគោលដៅស្វែងរកទីផ្សារ និងដៃ គូរពាណិជ្ជកម្មជូនដល់វិនិយោគិនកនុងស្រុកបន្ថែម និងដើម្បីជំរុញការនាំចេញទំនិញរបស់កម្ពុជាឱ្យបានកាន់តែច្រើន ស្របតាមការ គិតគូរ និងការយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។
តាមរយៈការរៀបចំវេទិកានេះដែរ, លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ក៏បានអំពាវនាវដល់ធុរកិច្ច និងអ្នកវិនិយោគក្នុងស្រុក សូមចូលរួមឱ្យ បានច្រើនកុះករ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម តម្រូវការទីផ្សារផ្សេងៗ និងការត្រៀមវិនិយោគជាមួយគ្នា ក្នុងគោលដៅចូលរួមកសាង អេកូឡូស៊ីលើការវិនិយោគនៅកម្ពុជា។
សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងឆមាសទី ១ ឆ្នាំ២០២៤, កម្ពុជាបាននាំចេញទៅកាន់ទីផ្សារ សហអាមេរិក មានទឹកប្រាក់ជាង ៤ ៤០០ លានដុល្លារ កើនឡើងជិត ៤ ភាគរយ ធៀបនិងឆ្នាំ ២០២៣ ដោយទីផ្សារនេះឈរក្នុងលំ ដាប់ទី១ និងត្រូវប្រមាណ ៤៤ ភាគរយ នៃទីផ្សារនាំចេញសរុប, ខណៈទីផ្សារអឺរ៉ុប មានទំហំទឹកប្រាក់ជិត ២ ០០០ លានដុល្លារ កើនឡើងជាង ៩ ភាគរយ ត្រូវប្រមាណ ១៩ ភាគរយ ឈរក្នុងលំដាប់ទី២ នៃទីផ្សារអឺរ៉ុបសម្រាប់ការនាំចេញរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧