ព័ត៌មាន
កម្ពុជា-ហ្វីលីពីន ពង្រឹងប្រព័ន្ធប្រតិបត្តិការធនាគារកណ្តាល សម្រាប់ផ្តល់ប្រយោជន៍ប្រទេសទាំងពីរ
ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកពាក់ព័ន្ធ នឹងប្រព័ន្ធប្រតិបត្តិការ ធនាគារកណ្តាល ការតភ្ជាប់និងនវានុវត្តន៍ប្រព័ន្ធទូទាត់ នវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល ការត្រួតពិនិត្យប្រព័ន្ធធនាគារ និងផ្នែកផ្សេងៗ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Eli M. Remolona, Jr. ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីន នៅថ្ងៃទី ១៩ ខែ សីហា ម្សិលមិញនេះ បានបើកកិច្ចប្រជុំទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគ យល់ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ, ក្នុងនោះកិច្ចប្រជុំទ្វេភាគីកម្រិតខ្ពស់ រវាងធនាគារ ជាតិនៃកម្ពុជា និងធនាគារកណ្ដាលហ្វីលីពីន បានផ្លាស់ប្តូរទស្សនៈលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដំណើរវិវឌ្ឍន៍នៃប្រព័ន្ធ ទូទាត់ បញ្ញសិប្បនិម្មិត សន្តិសុខសាយប៊័រ និងហិរញ្ញវត្ថុប្រកបដោយចីរភាព ក៏ដូចជាពិភាក្សាអំពីកាលានុវត្តភាព សម្រាប់ការបន្ត កិច្ចសហប្រតិបត្តិការលើការងារ និងគំនិតផ្តួចផ្តើមនានារនៃធនាគារកណ្តាលទាំងពីរ។

អនុស្សរណៈយោគយល់នេះសបញ្ជាក់ឱ្យឃើញពីឆន្ទៈ នៃស្មារតីប្តេជ្ញារបស់ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាល ហ្វីលីពីន ក្នុងការបង្កើតក្របខ័ណ្ឌជាក់លាក់មួយ សម្រាប់ដំណើរការសម្រប់សម្រួលក៏ដូចជាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការទ្វេភាគីរវាងធនាគារកណ្ដាលទាំងពីរ ដែលកន្លងមកតែងតែមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ក្នុងក្របខ័ណ្ឌទាំងទ្វេភាគី និងតំបន់។
តាមរយៈលទ្ធផលនៃកិច្ចប្រជុំទ្វេភាគី និងអនុស្សរណៈយោគយល់នេះដែរ ធនាគារកណ្តាលទាំងពីរ នឹងពង្រឹងកិច្ច សហប្រតិបត្តិការថែមទៀត ជាពិសេសក្នុងផ្នែកពាក់ព័ន្ធ នឹងប្រព័ន្ធប្រតិបត្តិការធនាគារកណ្តាល ការតភ្ជាប់និងនវានុវត្តន៍ប្រព័ន្ធទូទាត់ នវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល ការត្រួតពិនិត្យប្រព័ន្ធធនាគារ ការអភិវឌ្ឍធនធានមនុស្ស និងផ្នែកផ្សេងៗជាច្រើនទៀត សម្រាប់ផល ប្រយោជន៍ទៅវិញទៅមក៕ អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧