ព័ត៌មាន
CLV-DTA នឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទីនោះ
កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន តាមរយៈការលើកស្ទួយវិស័យសេដ្ឋ កិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀត ជាពិសេសជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តជាប់ ព្រំដែនឱ្យកាន់តែមានភាពប្រសើរ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការបឋម កម្មវិធី ទូទាត់បាគងទេសចរ “Bakong Tourist App” នៅខេត្តសៀមរាប ម្សិលមិញនេះថា ទាក់ទងនឹងប្រវត្តិសាស្រ្តរបស់អាណាចក្រខ្មែរ មានអាយុកាលយូរលង់ណាស់មកហើយ ដែលជាអាណាចក្រមួយនៅក្នុងចំណោមអាណាចក្រដែលមានឥទ្ធិពលបំផុតនៅអាស៊ី អាគ្នេយ៍ ប៉ុន្តែដោយសារតែសង្រ្គាមឥតឈប់ឈរ ទើបធ្វើឱ្យប្រទេសយើងក្លាយទៅជាប្រទេសដ៏អភ័ព្វ។ មូលហេតុនៃការកើតសង្រ្គាម គឺដោយសារតែការបែកបាក់សាមគ្គីផ្ទៃក្នុង ការស្តាប់ និងជឿតាមពាក្យញុះញង់ពីអ្នកដទៃ ហើយងាកមកបំផ្លាញជាតិឯង ធ្វើឱ្យរាំងស្ទះ ដល់ការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិ។
នេះជាបទពិសោធដ៏ជូរចត់ ដែលអ្នកនយោបាយកម្ពុជាគួរសិក្សាស្វែងយល់ និងចៀសវាងឱ្យបាន ព្រោះថា សន្តិភាពមានតម្លៃ មិនអាចកាត់ថ្លៃបាន, មានសន្តិភាពទើបមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលអនុញ្ញាតឱ្យយើងអាចរស់នៅដោយគ្មានការភ័យខ្លាច មាន អាហារទទួលទានគ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យ មានឱកាសទទួលបានការអប់រំ មានសិទ្ធិប្រតិបត្តិជំនឿសាសនា មាន លទ្ធភាពចូលរួមសកម្មភាពសង្គមផ្សេងៗ និងអាចធ្វើដំណើរកម្សាន្តក្នុងឱកាសពិធីបុណ្យនានាទាំងក្នុងនិងក្រៅប្រទេស។

លោកជំទាវបណ្ឌិត បន្តថា ទាក់ទិនគម្រោង (CLV-DTA), ថ្មីៗនេះមានការបំផុសបំផុល និងញុះញង់ពីក្រុមជ្រុលនិយម ទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) បានបង្កើតឡើងតំាងពីឆ្នាំ ១៩៩៩ ដោយធ្វើឱ្យសាធារណជន មានការខឹងសម្បាមកកាន់រាជរដ្ឋាភិបាល និងមានការព្រួយបារម្ភលើការខាតបង់ប្រយោជន៍នានាជាពិសេសទឹកដី។ តាមពិតកិច្ចព្រម ព្រៀងនេះ គ្រាន់តែអនុញ្ញាតឱ្យប្រទេសទាំងបីធ្វើសហប្រតិបត្តិការជាមួយគ្នា ក្នុងនាមប្រទេសជិតខាង ដើម្បីពន្លឿនការអភិវឌ្ឍ ក្នុងនោះប្រទេសនីមួយៗត្រូវគ្រប់គ្រងទឹកដីរបស់ខ្លួន ។ បញ្ហានេះ មិនមានការបាត់បង់ទឹកដីដូចការបំភ្លៃព័ត៌មានមួយចំនួន ពីអ្នក វិភាគគ្មានមូលដ្ឋាននោះឡើយ ព្រោះទឹកដីកម្ពុជានៅតែជារបស់កម្ពុជា។
លោកជំទាវបណ្ឌិត ជា សិរី លើកឡើងបន្ថែមថា ផ្ទុយទៅវិញ ជុំវិញកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន តាមរយៈការជួយលើកស្ទួយវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យទេសចរណ៍ រួមទាំងវិស័យផ្សេងៗជាច្រើនទៀត ជាពិសេសជួយសម្រួលដល់ជីវភាព បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តជាប់ព្រំដែន ឱ្យកាន់តែមានភាព ប្រសើរឡើង ។ បញ្ហានេះ, លោកជំទាវបណ្ឌិត បានអំពាវនាវដល់មន្រ្តីរាជការស្ថិតក្រោមឱវាទ៍ និងសាធារណជន កុំស្តាប់ និងជឿតាម ការញុះញង់ យើងត្រូវចេះរួបរួមសាមគ្គីគ្នា និងសូមបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសកម្ពុជាឲ្យ កាន់តែរីកចម្រើនខ្លាំងថែមទៀត ក្រោមដំបូលសុខសន្តិភាពដែលមានសម្តេចតេជោ ជាអគ្គស្ថាបនិកដ៏ឆ្នើម និងក្រោមការដឹកនាំ រាជរដ្ឋាភិបាលដោយ សម្តេចមហាបវរធិបតី ជានាយករដ្ឋមន្ត្រី៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧