ព័ត៌មាន
ប្រជាពលរដ្ឋសប្បាយចិត្តនឹងសមិទ្ធផលថ្មីៗ ក្នុងមូលដ្ឋានក្នុងរយៈពេលមួយឆ្នាំ នៃរដ្ឋាភិបាលថ្មី
រយៈពេលមួយឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី ៧ សមិទ្ធផលជាច្រើនចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់សមិទ្ធផលធំៗ ជាលក្ខណៈថ្នាក់ជាតិ បានលេចចេញជារូបរាងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។ លើសពីនេះ សមិទ្ធផលជាច្រើនទៀត ក៏កំពុងស្ថិតក្រោមការសាងសង់ផងដែរ។ បើនិយាយផ្តោតលើ ថ្នាក់មូលដ្ឋានតាមឃុំ-សង្កាត់នីមួយៗវិញ ការស្ថាបនាពិសេសផ្តោតលើហេដ្ឋារចនាសម័្ពន្ធ ជាផ្លូវផ្លូវបេតុង ប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ កំពុងផ្ដល់ភាពពេញចិត្ត និងបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋ បច្ចុប្បន្នពេញចិត្តនឹងសមិទ្ធផលធំៗថ្នាក់ជាតិជាច្រើន ដែលបានលេចចេញជារូបរាង។ ពួកគាត់កាន់តែសប្បាយចិត្តនៅពេលដែលឃើញដែរថា ក្នុងរយៈពេលមួយឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី ៧ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏មាន ការស្ថាបនា ការសាងសង់ ការរីកចំរើនជាច្រើនបានរីកលូតលាស់នៅតាមមូលដ្ឋាន ភូមិ ឃុំ-សង្កាត់ ដែលពួកគាត់រស់នៅផងដែរ។ និយាយផ្តោតលើ ការរីកចំរើននៅតាមភូមិដ្ឋាននេះ សម្រាប់សង្កាត់ ជើងឯក ខណ្ឌដង្កោ គឺមានការស្ថាបនាផ្លូវបេតុង ប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ ប្រព័ន្ធទឹកស្អាត បានសាងសង់រួចរាល់ជាច្រើន។ សមិទ្ធផលទាំងនេះ ផ្ដល់ជាស្នាមញញឹម ផ្ដល់ជាភាពពេញចិត្ត ដល់ពលរដ្ឋគ្រប់រូប។
លោក លាស់ សុខលឹម ក្នុងនាមជាចៅសង្កាត់ ជើងឯក លើកឡើងឱ្យដឹងដែរថា ការស្ថាបនាទាំងនេះ ជាការតបស្នងដល់ប្រជាពលរដ្ឋ ដែលជឿជាក់គាំទ្រដល់គណបក្សប្រជាជនកម្ពុជា។ លោកលើកឡើងថា ការស្ថាបនា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា គឺបន្តជាជំហានៗ ដើម្បីគោលដៅសំខាន់ គឺបម្រើជាប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប។ ក្នុងដំណាក់កាលនេះ សង្កាត់អាចស្ថាបនាផ្លូវបេតុងជាច្រើនខ្សែ ភ្ជាប់ជាមួយប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ និងប្រព័ន្ធទឹកស្អាត។ ជាក់ស្ដែងសម្រាប់សង្កាត់ ផ្លូវដីនៅសល់ប្រមាណ ២០ភាគរយប៉ុណ្ណោះ ហើយវាជាកិច្ចការបន្ទាប់ ដែលសង្កាត់នឹងស្ថាបនាទៅជាផ្លូវ បេតុង ឱ្យបានឆាប់ទៅតាមលទ្ធភាព។
ឈានមកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧ នៃរដ្ឋសភា ដោយមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដំណើរការដឹកនាំនាវាកម្ពុជា រយៈពេលមួយឆ្នាំហើយ។ ដំណើរការមួយឆ្នាំនេះ បានផ្ដល់ជាការពេញចិត្ត គាំទ្រ ជឿជាក់ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានលើការដឹកនាំ។ សមិទ្ធផលជាច្រើន បានលេចចេញជារូបរាង និងបន្តស្ថាបនា ដើម្បីបម្រើផលប្រយោជន៍ជាតិជារួម៕អត្ថបទ៖ គឹមហុក
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧