ព័ត៌មាន
សមាជិកសមាជិកាដែលចាកចេញពីគណបក្សផ្សេង មករួមរស់ក្រោមដំបូលសន្តិភាព របស់គណបក្សប្រជាជនកម្ពុជា ជាង១៣៧នាក់
កំពង់ឆ្នាំង ៖ គណបកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានរៀបចំធ្វើពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់ខ្លួនប្រមាណជាង១៣៧នាក់មកពីគណបក្សផ្សេងៗ ដែលបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារកសាងសមាជិកគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម ស៊ីវ រុន អនុប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និង លោក លោកស្រី ជាថ្នាក់ដឹកនាំសមាជិក សមាជិការជាច្រើនផងដែរ
យោងតាមសេចក្តីសម្រេចរបស់គណកម្មាធិការគណបក្សបានប្រកាសទទួលស្គាល់សមាជិកថី្មចំនួន១៣៧នាក់ មកពីគណបក្សផ្សេងៗ តាមបណ្តាក្រុងនិងស្រុកក្នុងខេត្ត កំពង់ឆ្នាំង ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ីវ រុន អនុប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ការសម្រេចចិត្តរបស់សមាជិក សមាជិការរបស់គណបក្សផ្សេង មករស់នៅជីវភាពនយោបាយជាមួយនិងគណបក្សប្រជាជនកម្ពុជានេះដោយសារមើលឃើញ អំពីភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានកម្មវិធីនយោបាយ និង គោលនយោបាយរបស់គណបក្សច្បាស់លាស់និងល្អ សម្រាប់ធ្វើឱ្យសង្គមជាតិមានការរីកចម្រើន ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារកសាងសមាជិកគណបក្សប្រជាជនកម្ពុជា សុខសន្តិភាព ស្ថេរភាពនយោបាយ គឺជាកត្តាដ៏ចាំបាច់បំផុត ដែលនាំឱ្យអ្នកវិនិយោគបរទេសមានទំនុកចិត្ត ហើយចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ក្នុងន័យយើងទាំងអស់ ត្រូវតែចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយនៅកម្ពុជាឱ្យបាន ដើម្បីធានារក្សាបានការវិនិយោគទាំងឡាយ ដែលជាប្រភពការងារ ប្រភពប្រាក់ចំណូលទ្រទ្រង់ជីវភាព។
ឯកឧត្តម យូ សិរីវុឌ្ឍ បានលើកឡើងថា មានគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលមានសមត្ថភាព ធានារក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយនៅកម្ពុជា។ ដូច្នេះលោកបានអំពាវនាវឱ្យកម្មករ និយោជិតទាំងអស់ ត្រូវតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេសបន្តទៅមុខទៀត។
ឯកឧត្តម យូ សិរីវុឌ្ឍ អំពាវនាវដល់សមាជិកថ្មី ត្រូវបំពេញតួនាទីជាយុវជនសសរទ្រូង ជាទំពាំងស្នងឫស្សី ជាសកម្មជនរបស់គណបក្សគោរពឱ្យបាននូវលក្ខណ្ឌរបស់គណបក្សប្រជាជនកម្ពុជា។
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧