ព័ត៌មាន
ការថែទាំ ឬកែសម្រួលបង្គោលព្រំដែនត្រូវអនុវត្តផ្អែកតាមកិច្ចសហប្រតិបត្តិការគោរពគ្នាទៅវិញទៅមកជានិច្ច
ព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តក្រចេះ គិតចាប់តាំងពីមុន និងក្រោយពេលបោះបង្គោលព្រំដែនរួចរាល់១០០ភាគរយ គឺមានការការពារដែនអធិបតេយ្យភាព និងសន្តិសុខខ្ពស់ពីកងកម្លាំងនគរបាលការពារព្រំដែនគោក និងកងកម្លាំងយោធាការពារព្រំដែនយ៉ាងតឹងរឹងបំផុត។ ក្នុងនោះ ការថែទាំ ឬកែសម្រួលបង្គោលព្រំដែនត្រូវអនុវត្តផ្អែកតាមកិច្ចសហប្រតិបត្តិការគោរពគ្នាទៅវិញទៅមកជានិច្ច។

ក្នុងពេលរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេសប្រតិកម្មចំពោះការបំភ្លៃ និងចោទប្រកាន់ខុសការពិតទាក់ទងនឹងការបាត់ទឹកដីពីខេត្តចំនួន៤តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមការងាររបស់BTV បានចុះទៅដល់តាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងក្រចេះ ដើម្បីជួបជាមួយកងកម្លាំងការពារព្រំដែនដែលកំពុងឈរជើងនៅតំបន់នោះ។ ក្នុងនោះលោកវរសេនីយ៍ទោ ឃុន ម៉ន មេបញ្ជាការរងនគរបាលការពារព្រំដែនគោល៦១៩ បានឱ្យដឹងថា ក្នុងនាមកងកម្លាំងនគរបាលការពារព្រំដែនគោលលេខ៦១៩ បានអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងការបញ្ជាផ្ទាល់របស់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ក្នុងការបំពេញតួនាទី និងភារកិច្ចការពារដែនដី អធិបតេយ្យភាពរបស់កម្ពុជាតាមបន្ទាត់ព្រំដែន។
ជាក់ស្តែង ដោយផ្អែកតាមបង្គោលព្រំដែនមួយចំនួនក្នុងចំណោមបង្គោលព្រំដែនសរុបជាង១០០បង្គោលមានការហ៊ុំព័ទ្ធដោយបន្លាលួសនោះ លោកមេបញ្ជាការរងនគរបាលការពារព្រំដែនគោល៦១៩ បញ្ជាក់ថា ការរៀបចំហ៊ុំព័ទ្ធបន្លាលួសជុំវិញបង្គោលព្រំដែន គឺដើម្បីការពារការបាក់បែកដោយកត្តាធម្មជាតិ ប៉ុន្តែក្នុងករណីមានតម្រូវការថែទាំ ឬកែសម្រួលបង្គោលព្រំដែនត្រូវតែគោរពតាមកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកជានិច្ច។
សូមជម្រាបថា ខេត្តក្រចេះដែលមានព្រំដែនជាប់នឹងប្រទេសវៀតណាមប្រវែង១០៣គីឡូម៉ែត្រនេះត្រូវបានបោះបង្គោលព្រំដែនបញ្ចប់រួចរាល់១០០ភាគរយកាលពីឆ្នាំ២០១៧ ហើយតាមបន្ទាត់ព្រំដែន និងបង្គោលព្រំដែនទាំងអស់ត្រូវបានការពារធានាសន្តិភាព សន្តិសុខ និងស្ថិរភាពយ៉ាងតឹងរឹងបំផុត ដើម្បីការពារបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែនទទួលបានជីវភាពល្អប្រសើរ និងការអភិវឌ្ឍន៍រីកចម្រើនជាលំដាប់៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧