ព័ត៌មាន
អ្នកនាំពាក្យបដិសេធព័ត៌មានថាមានករណី ព័ទ្ធផ្ទះសម្ដេច ស ខេង និងឯកឧត្តម ស សុខា
ភ្នំពេញ៖ លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសបដិសេធដាច់អហង្ការ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ថាមានករណីសម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យព័ន្ធផ្ទះសម្ដេចក្រឡាហោម ស ខេង និងផ្ទះឯកឧត្តម ស សុខា ពាក់ព័ន្ធនឹងការមិនគាំទ្រគម្រោង CLV ។
អ្នកនាំពាក្យ បានចាត់ទុកព័ត៌មាននេះ គឺជាព័ត៌មានមិនពិត មានការរៀបចំសេណារ៉េយូមួលបង្កាច់ ខុសពីការពិត ដែលមានចរិតបម្រើគោលបំណង ដ៏ពិសពុលជ្រុលនិយម របស់ខ្លួន ក្នុងការបំបែកបំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំ ពិសេសក្នុងចេតនាបង្កើតឲ្យមានការភ័ន្តច្រឡំ និងមន្ទិលសង្ស័យមកលើគោលជំហរ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំប្រទេស និងការពារផលប្រយោជន៍ជាតិ និងប្រជាជន ។
លោក រ៉េន រតនៈ បានបញ្ជាក់ថា គ្មានការឃុំឃាំងខ្លួនសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ស សុខា នៅក្នុងគេហដ្ឋានដូចកាផ្សព្វផ្សាយនោះឡើយ ដោយសម្ដេច ស ខេង និងឯកឧត្តមអភិសន្តិបណ្ឌិត មានសិទ្ធិសេរីភាពពេញលេញក្នុងបេសកកម្មការងារបម្រើជាតិ និងប្រជាជនប្រក្រតី ។
អ្នកនាំពាក្យ បានបន្ថែមថា មជ្ឈដ្ឋានប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅប្រទេសតែងតែបានប្រើប្រាស់វិធីសាស្ត្រដដែលៗ បង្កប់ដោយល្បិតពុតត្បុតនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីប៉ុនប៉ងបំបែកបំបាក់សាមគ្គីផ្ទៃក្នុង របស់ថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំបន្តវេនរបស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកបានគូសបញ្ជាក់ថា តែយ៉ាងណា ទាំងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំបន្តវេន នៅតែបន្តរក្សាបាននូវឯកភាព និងសាមគ្គីភាពផ្ទៃក្នុងយ៉ាងរឹងមាំ តាមរយៈការតម្កល់ឧត្តមប្រយោជន៍រួម ក្នុងបុព្វហេតុជាតិ និងប្រជាជន ៕ អត្ថបទ បាន សុខរិទ្ធិ


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧