ព័ត៌មាន
ព្រះរាជអាជ្ញា និងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បំបែកសំណុំរឿងលង់ទឹកស្លាប់ ទៅជាអំពើហឹង្សាអោយមនុស្សស្លាប់
កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បន្តសាកសួរលើជនសង្ស័យ២នាក់បន្ថែម និងបានរកឃើញថា ករណីជនរងគ្រោះស្លាប់កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នោះ ដោយសារតែជនសង្ស័យម្នាក់ប្រើហឹង្សាលើជនរងគ្រោះបណ្តាលអោយស្លាប់ក្នុងទឹកស្រះ។
លោកវីរសេនីឯក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថា៖ ដោយសារឯកឧត្តមព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំង មានការសង្ស័យលើការស្លាប់របស់ជនរងគ្រោះឈ្មោះ ប្រាក់ សុមាលី ហៅជុយ អាយុ៦២ រស់នៅភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានស្លាប់តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបានអោយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បើកការស៊ើបអង្កេតលើករណីនេះអោយបានច្បាស់លាស់។ ក្រោយការស៊ើបអង្កេតមកដល់ថ្ងៃទី២០ និង២១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមព្រះរាជអាជ្ញា និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវរកឃើញថា ការស្លាប់របស់ជនរងគ្រោះ មិនមែនស្លាប់ដោយការលង់ទឹកនោះទេ គឺស្លាប់ដោយការប្រើហឹង្សាពីជនសង្ស័យ ។
ក្រោយពីសាកសួរជនសង្ស័យទាំង២នាក់រួច ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានអោយកម្លាំងកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចំណាត់ការតាមនីតិវិធី៕
កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧