ព័ត៌មាន
សម្តេចធិបតី៖ បើកម្ពុជាគ្មានសន្តិភាពទេនាពេលនេះព្រលឹងដូនតាខ្មែរក៏មិនទាន់មានឱកាសបានមកជួបជុំគ្នាវិញដែរ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថាប្រសិនបើកម្ពុជាមិនមាននូវសុខសន្តិភាព ពេញលេញនាពេលបច្ចុប្បន្នទេ កម្ពុជាក៏មិនទាន់មានឱកាសនាំមកនូវព្រលឹងដូនតាខ្មែរជាបន្តបន្តាប់មកប្រទេសរបស់ខ្លួនវិញដែរ បន្ទាប់ពីបែកបាក់ដោយសារសង្រ្គាមនោះ។

ថ្លែងនៅក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនកម្ពុជាវិញ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រសិនបើកម្ពុជាមិនមានសង្គ្រាមស៊ីវិលទេនោះ ក៏គ្មានជនមានឱកាសណាអាចលួចសម្បត្តិវប្បធម៌ជាតិរបស់កម្ពុជាទៅលក់ឲ្យប្រទេសផ្សេងបានដែរ ដូច្នេះ សម្តេចបានចាត់ទុកថា ការទទួលបានវត្ថុបុរាណខ្មែរមកវិញជាបន្តបន្ទាប់នាពេលនេះ គឺជាការជួបជុំនៃដួងព្រលឹងដូនតាខ្មែរ ដែលបានបន្សល់ទុកឱ្យកូនចៅខ្មែរ ក្រោយពីកម្ពុជាបានរួចផុតពីភ្លើងសង្គ្រាម និងនាំឲ្យប្រទេសមានសុខសន្តិភាពពេញលេញនាពេលបច្ចុប្បន្ននេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបន្ថែមទៀតផងដែរថា កត្តាសន្តិភាពមិនមែនតែមនុស្សធម្មតា ត្រូវការតែប៉ុណ្ណោះទេ សូម្បីតែគ្រូសារអាទិទេពក៏ត្រូវការដែរដើម្បីស្វែងរកឱកាសបានជួបជុំគ្នាវិញ ហើយបើសព្វថ្ងៃ បើកម្ពុជាមិនមាននូវសុខសន្តិភាពទេ បណ្តាប្រទេសជាមិត្តក៏គេមិនបានប្រគល់នូវវត្ថុបុរណ និងព្រលឹងដូនតាខ្មែរយើងឲ្យ មកប្រទេសកម្ពុជាវិញដែរ ដូច្នេះហើយយើងទាំងអស់គ្នាត្រូវតែថែរក្សា ការពារនូវសុខសន្តិភាពនេះឲ្យខាងតែបានបើទោះបីជាតម្លៃណាក៏ដោយ។

នៅក្នុងឱកាសក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនកម្ពុជាវិញនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏ លើកឡើងផងដែរថា ក្នុងនាមប្រជាជនកម្ពុជាទាំងមូលសម្តេចពិតជាមានមោទនភាព និងសេចក្តីរំភើបរីករាយឥតឧបមា ជាមួយនឹងការអបអរសាទរអស់ពីដួងចិត្ត ចំពោះការវិលត្រឡប់មកវិញនូវរតនសម្បត្តិវប្បធម៌ដែលជាព្រលឹងដូនតាខ្មែរ និងជាអត្តសញ្ញាណជាតិ ក្រោមម្លប់នៃសុខសន្តិភាពនាថ្ងៃនេះផងដែរ ហើយជាមួយគ្នានោះសម្តេចធិបតី ក៏បានបង្ហើបឲ្យដឹងផងដែរថា នាពេលនេះក្រ សួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាក៏បានកំពុងខិតខំសម្របសម្រួលនាំមកនូវវត្ថុបបុរណាខ្មែរ ដែលត្រូវបានចោរលួយយកទៅលក់ ឲ្យបរទេសចំនួន ៧៦ទៀតនាំមកប្រទេសកម្ពុជាវិញនាពេលឆាប់ៗខាងមុខនេះផងដែរ។

សម្តេចធិបតី ក៏បានឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះកម្ពុជាបាននាំយកនូវវត្ថុបុរាណ ដែល ជាដួងព្រលឹងដូនតាខ្មែរមកមាតុប្រទេសវិញចំនួនជាងមួយពាន់រូបហើយ ពីប្រទេសចំនួន១៥ ដោយក្នុងនោះពីប្រទេសបារាំង អាមេរិក កាណាដា អូស្រ្តាលី ជប៉ុន ថៃ និងប្រទេសមួយចំនួនទៀត៕ អត្ថបទ បាន ចក់



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧