ព័ត៌មាន
ហាងឆេងមាសកំពុងស្រុតចុះក្នុងរយៈពេលខ្លី និងអាចស្រុតចុះបន្ថែម ប្រសិនអាមេរិកមិនកាត់អត្រាការប្រាក់
ភ្នំពេញ ៖ ទីផ្សារហាងឆេងមាស នៅក្នុងរយៈពេលខ្លី បានកំពុងស្រុតចុះមកវិញ ជាមធ្យមក្នុងមួយថ្ងៃ រង្វង់ ៣០ ដុល្លារ ហើយនឹងអាចធ្លាក់ មកដល់តម្លៃ ២ ៥០០ ដុល្លារក្នុងមួយអោន ឬស្រុតចុះក្រោមនេះបន្ថែមទៀត ប្រសិនមិនមានការប្រែប្រួលអត្រាការប្រាក់របស់ ធនាគារកណ្តាលសហរដ្ឋអាមេរិក។
លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities ថ្លែងប្រាប់ BTV អំពីទីផ្សារ ហាងឆេងមាសបច្ចុប្បន្ន នេះថា ជុំវិញទីផ្សារហាងឆេងមាស នាពេលកន្លងមកនេះ បានហក់ឡើងខ្ពស់គួរឱ្យភ្ញាក់ផ្អើល ដែលមិនធ្លាប់ មានពីមុនមក ដោយការហក់ឡើងថ្លៃនេះ បានចាប់ផ្តើមពីខែ មិថុនា កន្លងមក ដែលពីមុនតម្លៃហាងឆេងមាសជាសកល មានត្រឹមតែ ២ ៣០០ ដុល្លារ ក្នុងមួយអោនប៉ុណ្ណោះ តែបច្ចុប្បន្នតម្លៃហាងឆេងមាសបានហក់ឡើងដល់ ២ ៥៣១ ដុល្លារ ក្នុងមួយអោន ឬតម្លៃ ៣ ០៥០ ដុល្លារ ក្នុងមួយតម្លឹងមាស ក្នុងនោះអ្វីដែលធ្វើឱ្យតម្លៃហាងឆេងមាសមានការប្រែប្រួលរួមមាន៖ តម្រូវការនៃការផ្គត់ផ្គង់ និងការ បម្រែបម្រួលនៃតម្លៃប្រាក់ដុល្លារ ។
លោក បន្តថា ទាក់ទិននិងតម្រូវការផ្គត់ផ្គង់នេះមានដូចជា ការជាវមាសទៅធ្វើគ្រឿងអលង្ការ, ការប្រើប្រាស់ធាតុមាសក្នុង ប្រព័ន្ធអេឡិចត្រូនិច, និងការរក្សាមាសនៅក្នុងធនាគារធំៗលើពិភពលោកជាដើម។ ចំណែកលុយដុល្លារវិញ គឺពាក់ព័ន្ធនឹងគោលនយោ បាយរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដែលទាក់ទិននិងអត្រាការប្រាក់ និងអតិផរណា រួមជាមួយនិងវិបត្តិជាសកលផងដែរ ជាពិសេសការប្រកាសទិញមាសពីធនាគារធំៗលើពិភពលោក ដែលបានប្រកាសទិញមាសសម្រាប់គ្រប់គ្រង និងរក្សាអតិផរណា នៃ ស្ថិរភាពតម្លៃសាច់ប្រាក់របស់ពួកគេ ជាក់ស្តែងថ្មីៗនេះ ធនាគារប្រទេសចិនបានកំពុងប្រមូលបញ្ជាទិញមាស។ ជុំវិញការកាត់អត្រាការ ប្រាក់ដុល្លារវិញ, ធនាគារកណ្តាលសហរដ្ឋអាមេរិក នៅយប់ម្សិលមិញនេះដែរ កំពុងធ្វើការវាយតម្លៃអំពីអត្រាការប្រាក់ ដែលបញ្ហានេះ, អាចឈានទៅដល់ការកាត់អត្រាការប្រាក់ នៅថ្ងៃ ១៩ ខែ កញ្ញា ខាងមុខ ពីប្រមាណ ៥,៥ ភាគរយ មកនៅ ៥,២៥ ភាគរយ ។ សរុបមក, គ្រាន់តែគម្រោងនៃការកាត់អត្រាការប្រាក់នេះ បានធ្វើឱ្យប្រាក់ដុល្លារបន្តធ្លាក់ចុះ តែហាងឆេងមាសមានការកើនឡើង។
ជុំវិញបញ្ហាហាងឆេងមាសនេះ, លោក ឈា ឆាយហេង បន្តថា នៅក្នុងរយៈពេលខ្លី ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៩ ខែ កញ្ញា ខាងមុខ អាចធ្វើឱ្យតម្លៃមាសនឹងបន្តធ្លាក់ចុះ ជាមធ្យមក្នុងមួយថ្ងៃ នៅក្នុងរង្វង់ប្រមាណ ៣០ ដុល្លារ ក្នុងមួយអោន ក្នុងនោះ ប្រសិនអាមេរិក កាត់អត្រាការប្រាក់លុយដុល្លារមែននោះ តម្លៃមាសនឹងហក់ឡើងថ្លៃបន្ត, តែប្រសិនធនាគារកណ្តាលសហរដ្ឋអាមេរិក មិនកាត់អត្រាការប្រាក់នោះទេ តម្លៃហាងឆេងមាសនឹងអាចស្រុតចុះបន្ថែមទៀត។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៤ ម្សិលមិញនេះ តម្លៃហាងឆេងមាសនៅលើទីផ្សារកម្ពុជា ក្នុងនោះសម្រាប់ មាសគីឡូ, លក់ចេញក្នុងតម្លៃ ៣០៣ និងទិញចូល ២៩៣ ដុល្លារអាមេរិក ក្នុងមួយជី, ដុល្លារទិញចូល ៤ ០៨៦ រៀល លក់ចេញ ៤ ០៩៤ រៀល, ប្រេងឥន្ធនៈ ១លីត្រ ៤ ១០០ រៀល (សាំងធម្មតា) និងប្រេងម៉ាស៊ូត ៤ ០០០ រៀល ក្នុងមួយលីត្រ៕
អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧