ព័ត៌មាន
ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងរុញវិស័យបីសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកកិច្ចប្រជុំលើកទី ៤ របស់ខ្លួន ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិស ដៅយុទ្ធសាស្ត្រ ជាពិសេសការជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យដើរតួនាទីកាន់តែសំខាន់ នៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងកិច្ចប្រជុំលើកទី ៤ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅយុទ្ធសាស្ត្រ សម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា នៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០២៤ នេះថា កិច្ចប្រជុំនេះមានគោល ដៅជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យដើរតួនាទីកាន់តែសំខាន់, ដោយក្នុងនោះឯកឧត្តម បានជម្រាបជូនថា ព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងត្រូវបានកែសម្រួល និង ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដោយបន្ថែមការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ទៅក្នុងភារកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតប ទៅនឹងតម្រូវការការងារ និងបេសកកម្មរបស់ក្រុមប្រឹក្សា។

កិច្ចប្រជុំក៏បានពិនិត្យសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាជាតិរួមមាន៖ វឌ្ឍនភាពនៃគំនិតផ្តួចផ្តើមបង្កើតសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ការគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍, ការអភិវឌ្ឍធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រម ទាំងបានពិនិត្យបច្ចុប្បន្នភាពគំនិតផ្តួចផ្តើមផ្សេងៗក្នុងកម្រិតអាស៊ាន លើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចប្រជុំក៏បាន វាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២, កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០, កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥, របាយការណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ ២០២៣, និងការសិក្សាប្រព័ន្ធព័ត៌មាន ស្រាវជ្រាវ និងអភិវឌ្ឍជាតិ។
បញ្ហានេះដែរ, ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធាន បានសង្កត់ធ្ងន់លើ ក្របខណ្ឌប្រតិបត្តិការរបស់ក្រុមប្រឹក្សាជាតិ និងបានផ្តល់បទអន្តរាគមន៍ស្តីពីវឌ្ឍនភាពនៃរដ្ឋាភិបាលឌីជីថល។ ទន្ទឹមនឹងនោះដែរឬ, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន បានស្នើឱ្យផ្តោតការយកចិត្តទុកដាក់លើការ អភិវឌ្ឍថ្នាលឌីជីថលនានា លើសង្គតិភាព អន្តរប្រតិបត្តិការ និងសុវត្ថិភាពសម្រាប់បច្ចេកវិទ្យារដ្ឋាភិបាលឌីជីថលផងដែរ។

ក្នុងកិច្ចប្រជុំនេះ, ក្រុមប្រឹក្សាជាតិក៏បានអនុម័តឯកសារចំនួនបីរួមមាន៖ ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការ អនុវត្តរបៀបវារៈស្រាវជ្រាវជាតិ ២០២៥, គោលការណ៍ណែនាំស្តីពី «សន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា» (CEII) ដែលឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ឱ្យរីកលូតលាស់ និងរឹងមាំ, និងបទបញ្ជាផ្ទៃក្នុងដែលមាន គោលដៅពង្រឹងប្រតិបត្តិការរបស់ក្រុមប្រឹក្សាជាតិនេះកាន់តែរលូន។ កិច្ចប្រជុំនេះដែរ ក៏បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាក្នុងការ អនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០៣០ របស់កម្ពុជា ដោយស្នើឱ្យមានការពិនិត្យពាក់កណ្តាលអាណត្តិ នៅឆ្នាំ ២០២៥ ដើម្បីធានាបាននូវវឌ្ឍនភាពជាបន្តបន្ទាប់, នៅក្នុងទិសដៅយុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានកំណត់អាទិភាពសំខាន់ៗរួមមាន៖ ការពង្រឹងអភិបាល កិច្ចវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ការអភិវឌ្ឍធនធានមនុស្ស, ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងប្រព័ន្ធអេកូ ឡូស៊ីនវានុវត្តន៍, ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), និងការជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាដើម។
ជុំវិញបញ្ហានេះ, ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា ធាតុចូលដែលប្រមូលបានពីកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី៤នេះ នឹង ជួយតម្រង់ទិសដល់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា ក្នុងនោះឯកឧត្តមក៏បានជំរុញលើកទឹកចិត្តឱ្យ សមាជិកក្រុមប្រឹក្សាជាតិនេះ ផ្តល់បច្ចុប្បន្នភាពនៃវឌ្ឍនភាពតាមវិស័យ ដើម្បីកែលម្អចំណាត់ថ្នាក់កម្ពុជា នៅក្នុងសន្ទស្សន៍នវានុវត្តន៍ សកល និងដើម្បីរៀបចំរបាយការណ៍ជូនរាជរដ្ឋាភិបាលកម្ពុជា៕






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧