ព័ត៌មាន
រាជរដ្ឋាភិបាលនឹងចេញលុយឲ្យ ពលរដ្ឋទៅលេងកំសាន្តនៅខេត្តភូមិភាគឦសានជារៀងរាល់ចុងសប្តាហ៍ រហូតដល់ចុងឆ្នាំ២០២៤នេះ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹងរៀបចំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទៅដើរលេងកំសាន្តនៅតាមបណ្តោយព្រំដែន និងខេត្តចំនួនបួន ដែលគេចោទរាជរដ្ឋាភិបាលកាត់ឲ្យវៀតណាមនោះជារៀងរាល់ចុងសប្តាហ៍ដោយមិនគិតលុយទាំងអស់រហូតដល់ចុងឆ្នាំ២០២៤នេះ ហើយកម្មវិធីនឹងមានការចុះឈ្មោះបន្ទាប់នាពេលខាងមុខនេះ។
ក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតកាលទី៧ នៃរដ្ឋសភា២២ សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា«រាល់ចុងសប្ដាហ៍ ចាប់ពីខែកញ្ញា ដល់ខែធ្នូ រដ្ឋនឹងមានកម្មវិធីដឹកពលរដ្ឋ ដោយឥតគិតថ្លៃទៅទស្សនាខេត្តទាំង បួន គឺខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ដែលមានកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV នោះ ដើម្បីដឹងរឿងពិត ហើយដំណើរកំសាន្តនេះរដ្ឋនឹងផ្គត់ផ្គង់ថ្លៃចំណាយ អាហារហូបចុក ការស្នាក់នៅ ដើម្បីឱ្យពលរដ្ឋបានដឹងពីរឿងពិត និងអភិវឌ្ឍនៅខេត្តទាំងនោះ ជាពិសេសបានពិនិត្យពីផ្លូវតាមបន្ទាត់ព្រំដែនតែម្តង»។
ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងប្រឆាំង និងមិនប្រឆាំងក្តីត្រូវរួបរួមគ្នា ដើម្បីជាតិព្រោះគ្មានអ្នកណាស្រឡាញ់ខ្មែរជាងខ្មែរគ្នាឯងនោះឡើយ។ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ប្រាប់ដល់ប្អូនប្រជាពលរដ្ឋជាថ្មីម្តងទៀតថាត្រូវជឿ ជាក់លើរាជរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា សូមធានាថានឹងមិនឲ្យបាត់បង់ទឹកដីនៃខេត្តទាំង បួននៅភូមិភាគឦសាន ដូចការចោទប្រកាន់ពីជនអគតិមួយក្តាប់តូចនោះឡើយ៕
អត្ថបទ ៖ បាន ចក់


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧