ព័ត៌មាន
សម្តេចធិបតី៖ រាជរដ្ឋាភិបាលនឹងចំណាយថវិកា១០០លានដុល្លារទៀត សម្រាប់ចុះបញ្ជីដីជូនប្រជាពលរដ្ឋ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអះអាងថា ក្នុងរយៈពេល ១២ខែមកនេះរាជរដ្ឋាភិបាលអាណត្តិទី៧ បានចុះបញ្ជីដីជូនបងប្អូនប្រជាពលរដ្ឋបានជាង២លានក្បាលដី និងចេញបណ្ណបានជិត៥៩ម៉ឺនបណ្ណ ហើយសម្តេចរំពឹងថានឹងបញ្ចប់ការវាស់វែងប្រមាណជាង២លាន៥សែនក្បាលដីទៀតដែលនៅសេសសល់នាដំណាច់ឆ្នាំ២០២៥ នឹងត្រូវប្រើប្រាស់ថវិកាមួយរយលានដុល្លារអាមេរិក។
ថ្លែងក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតកាលទី៧ នៃរដ្ឋសភា២២ សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីលុបបំបាត់នូវភាពចម្រូងចម្រាស់ និងទំនាស់ដីធ្លីនៅកម្ពុជានោះ រាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណា ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ដោយក្នុងដំណាក់កាលនេះបាននិងកំពុងប្រើប្រាស់ កម្លាំងចម្រុះជាងប្រាំពាន់នាក់។
ដោយឡែកចំពោះការទន្រ្ទានយកដីរដ្ឋ និងកាន់កាប់រំលោភដីរដ្ឋវិញ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឲ្យដឹងថា ក្នុងរយៈពេល១២ខែមកនេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្តចាត់វិធានការទប់ស្កាត់ការទន្រ្ទានយកដីរដ្ឋ ដីព្រៃឈើ ដីតំបន់ការពារធនធានធម្មជាតិ និងបឹងទន្លេសាបជាដើម។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលក៏បានជំរុញការចុះវាស់វែងកំណត់ព្រំ និងចុះបញ្ជីដីឲ្យបានចង់សព្វគ្រប់នាពេលខាងមុខដើម្បី ឈានទៅដល់ការបញ្ចប់ទំនាស់រវាងដីរដ្ឋ និងឯកជនផងដែរ។
យ៉ាងណាក៏ដោយតាមរយៈក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតកាលទី៧នៃរដ្ឋសភា សម្តេចធិបតីក៏បានអំពាវនាវយ៉ាងទទួចជាថ្មីម្តងទៀតដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវក៏ដូចជាប្រជាពលរដ្ឋ គប្បីត្រូវចូលរួមទប់ស្កាត់ការទន្រ្ទាន់ដីរដ្ឋ និងដីនៅតាមបឹងទន្លេសាប ខណៈត្រងន័យនេះត្រូវបានសម្តេចធិបតីចាត់ទុកថា ការចូលរួមថែរក្សា និងទប់ស្កាត់នូវការទន្រ្ទាន់យកដីតាមបឹងទន្លេសាបក៏ដូចជាព្រៃលិច ទឹកគឺជាការចូលរួមរក្សានូវធនធានជលផល និងសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋយើងក៏ដូចជាសន្តិ សុខទឹកសម្រាប់ប្រើប្រាស់ និងស្រោយស្រពព្រមទាំងរក្សាបាននូវតុល្យភាពប្រព័ន្ធអេកូឡូស៊ីនៅតាមបឹងទន្លេសាបផងដែរ៕ អត្ថបទ បាន ចក់

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧