ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាគាំទ្រជាយុទ្ធសាស្រ្ដនៅក្នុងទិសដៅដ៏ត្រឹមត្រូវចំពោះសុខុមាលភាពស្រ្ដី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រជាយុទ្ធសាស្រ្ដនៅក្នុងទិសដៅដ៏ត្រឹមត្រូវចំពោះសុខុមាលភាពស្រ្ដី ក្នុងក្របខណ្ឌគ្រប់ជ្រុងជ្រោយអាស៊ានស្ដីពី «សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព» ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ដោយកម្ពុជាបន្តគាំទ្រចំពោះការបោះជំហានជាយុទ្ធសាស្រ្ដនៅក្នុងទិសដៅដ៏ត្រឹមត្រូវនេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី៣៖ ក្រោមប្រធានបទ «ការពង្រឹងសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព និងភាពធន់ ឆ្ពោះទៅសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥»នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ។

តាមរយៈសុន្ទរកថាសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបង្ហាញការជឿជាក់ថា លទ្ធផលគន្លឹះដែលទទួលបានពីកិច្ចពិភាក្សារវាងភាគីពាក់ព័ន្ធសំខាន់ៗ នឹងក្លាយទៅជាធាតុចូលដ៏មានតម្លៃសម្រាប់ថ្នាក់ដឹកនាំអាស៊ាន ក្នុងការលើកកម្ពស់ និងទទួលស្គាល់តម្លៃនៃការងារមើលថែ ទាំងបានប្រាក់កម្រៃ និងមិនបានប្រាក់កម្រៃ ក៏ដូចជាការងារបម្រើតាមផ្ទះរបស់ស្រ្ដីផងដែរ។
សម្ដេចធិបតីមានប្រសាសន៍ដោយមោទនភាពចំពោះវេទិកានេះថាការសម្រេចបាននូវការប្ដេជ្ញាចិត្តរបស់អាស៊ាន ក្នុងការលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពសម្រាប់ប្រជាជនអាស៊ាន ដើម្បីរៀបចំអាស៊ានឱ្យកាន់តែរឹងមាំ ប្រកបដោយភាពធន់ និងនិរន្តរភាព ក្នុងការឆ្លើតតបទៅនឹងវិបត្តិស្មុគស្មាញ និងបញ្ហាប្រឈមថ្មីៗ ខណៈសេដ្ឋកិច្ចដែលគិតគូរពីមុខុមាលភាព បានឆ្លើយតបនឹងគោលដៅនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព (SDGs) ជាច្រើន។
សម្ដេចជម្រាបថា គោលនយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ក៏មានបេសកកម្ម និងគោលបំណងរួមគ្នា ជាពិសេសលើកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្ដល់ការការពារសង្គម សម្រាប់ស្រ្ដីទាំងអស់គ្នា។ សម្ដេចបន្តថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ទើបតែបានដាក់ចេញនូវ ផែនការបង្ហាញផ្លូវឆ្ពោះទៅរកការគ្រប់ដណ្ដប់សុខភាពជាសកល ២០២៤-២០៣៥ កម្មវិធី និងគម្រោងមួយចំនួនត្រូវបានដាក់ចេញរួមមាន ការពង្រីកមូលនិធិសុខុមាលភាពសុខាភិបាលសម្រាប់គ្រួសារដែលងាយរងគ្រោះ និងសេវាថែទាំសុខភាព ដើម្បីសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកលផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា