ព័ត៌មាន
គ្រូពេទ្យឯកទេសសួត និងផ្លូវដង្ហើម នៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ចែករំលែកពីជំងឺផ្តាសាយបក្សី និងផ្តាសាយធម្មតា
ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត វ៉ា ម៉េង ប្រធានមជ្ឈមណ្ឌលឯកទេសជំងឺសួត និងផ្លូវដង្ហើម នៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានចែករំលែកអំពីបញ្ហាជំងឺផ្តាសាយបក្សី និងផ្តាសាយធម្មការ ដែលកើតមានក្នុងមនី្ទរពេទ្យ ក៏ដូចជាស្ថានភាពទូទៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។
ដោយយោងទៅតាមបទពិសោធន៍ការងាររបស់លោកវេជ្ជបណ្ឌិត វ៉ា ម៉េង ដែលមានករណីផ្ទុះឡើងនៃការរីករាលជំងឺកូវីដ-១៩កន្លងទៅនេះ ក៏ដូចជាបានចូលរួមជាច្រើនក្នុងការទប់ស្កាត់ជំងឺដែលងាយរាតត្បាត។ បច្ចុប្បន្នទាក់ទងនឹងជំងឺផ្តាសាយ មានការកើនឡើងគួរឲ្យកត់សម្គាល់ លើសពីនេះទៅទៀត ក៏មានករណីធ្ងន់ ជាពិសេសមានរហូតដល់ការបាត់បង់អាយុជីវិត ដែលថ្មីៗនេះ មានអ្នកជំងឺផ្តាសាយបក្សីH5N1។ ករណីនេះបានកើតឡើងលើកុមារី ដែលមានអាយុ១៥ឆ្នាំ រស់នៅខេត្តព្រៃវែង ដែលអ្នកជំងឺនេះពិតជាធ្ងន់ នៅពេលមកសម្រាកព្យាបាលនៅក្នុងមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត។
ចំណែកបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល អញ្ជើញមកទទួលសេវាពិនិត្យសុខភាព នៅមជ្ឈមណ្ឌលឯកទេសជំងឺសួត និងផ្លូវដង្ហើម នៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បាននិយាយរួមគ្នាថា គ្រូពេទ្យបានយកចិត្តទុកដាក់ខ្លាំង និងបានផ្តល់យោបល់ល្អៗ ឲ្យពួកគាត់យកចិត្តថែរក្សាសុខភាព ធ្វើឲ្យគាត់មានភាពកក់ក្តៅ និងពិតជាសប្បាយចិត្តមែនទែន។ ….សម្លេងប្រជាពលរដ្ឋ២រូប យកជាង០១នាទី….(sound 02)
ជាចុងក្រោយលោកវេជ្ជបណ្ឌិត វ៉ា ម៉េង សូមលើកទឹកចិត្តឲ្យពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់ មកទទួលសេវាពិគ្រោះជំងឺនៅមនី្ទរពេទ្យណាដែលនៅជិតផ្ទះរបស់ពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋ ដើម្បីទទួលការស្វែងរក ក៏ដូចជាទទួលការព្យាបាលឲ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយអត្រាឈឺ អត្រាមរណៈភាព ដើម្បីកាត់បន្ថយនូវអត្រាដែលប្រឈមមុខទៅលើការខូចខាតសាច់សួត ក្នុងទម្រង់ធ្ងន់ធ្ងរដែលមិនអាចត្រឡប់មកវិញ៕
អត្ថបទ រដ្ឋ















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧