ព័ត៌មាន
ក្រុមការងារមន្ទីរធនធានទឹក បូមទឹកជួយសង្រ្គោះស្រូវវស្សា ដែលរងផលប៉ះពាល់ក្រៀមស្វិតចំនួន ៨០០ហិកតា
មន្រ្តីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២២ សីហា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារចុះធ្វើការជួយអន្តរាគមន៍បូមទឹកសង្រ្គោះដល់ស្រូវវស្សារបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្រៀមស្វិតដោយកត្តាអាកាសធាតុរាំងស្ងួតចំនួន៨០០ហិកតា មានប្រជាពលរដ្ឋប្រមាណ១០៥០គ្រួសារ ស្ថិតនៅចំណុចភូមិកោគវត្ត ភូមិព្រៃធំ ឃុំចុងកាល់ និងភូមិជើងទៀន ភូមិកោគពង្រ ភូមិស្រែប្រាំង ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ដោយមើលឃើញពីបញ្ហាអាកាសធាតុនៅតែប្រឈម ពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់ នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ តាមបណ្តាលក្រុងស្រុកមួយចំនួននោះជួបបញ្ហារាំងស្ងួត លោកបានបញ្ជូនគ្រឿងចក្រ និងម៉ាស៊ីនបូមទឹកខ្នាតមធ្យមកម្លាំង ៦៥សេះ ចំនួន ០៤គ្រឿង ចុះអន្តរាគមន៍បូមទឹក ដើម្បីជួយសង្រោះដល់ស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះគ្រោះរាំងស្ងួត លើដំណាំស្រូវវស្សាចំនួន ៨០០ហិកតា ដែលអូសប្រភពទឹកពីតំបន់អាងទឹកស្ទឹងស្រែង១ ។
លោកបន្តថា បញ្ហាជួបប្រទះគ្រោះរាំងស្ងួតលើដំណាំស្រូវរបស់ប្រជាពលរដ្ឋនោះមិនប្រឈមណាស់ណាប៉ុន្មាននោះទេ ដោយតំបន់ខ្លះមានប្រភពទឹក និងតំបន់ខ្លះនៅឆ្ងាយពីប្រភពទឹកមិនអាចទៅដល់ ប៉ុន្តែប្រសិនបើមានភ្លៀងធ្លាក់ខ្លះៗវិញនោះ វានឹងមានការលូតលាស់ដូចធម្មតាវិញផងដែរ៕






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧